៣វិធី​ជួយ​ឱ្យ​ទ្វាមាស​របស់​អ្នក​វិល​មក​រកក្រមុំ​វិញ​ក្រោយ​ពេល​សម្រាល​កូនរួច

0
2

អ្នកជំនាញ​ទាំងអស់​បានផ្តល់​អនុសា​សន៍​ឲ្យ​ស្ត្រី​ទាំងឡាយ​សម្រាលកូន​ដោយ​ធម្មជាតិ ព្រោះ​វា​មិនសូវមាន​ផលប៉ះពាល់ លុះត្រាតែ​កាលៈទេសៈ​មិនអាច​ទៅរួច​ទើប​បង្ខំចិត្ត​ជ្រើស​យក​វិធី​វះកាត់។ ទោះជា​យ៉ាងណា​បន្ទាប់ពី​សម្រាល​តាម​វិធី​ធម្មជាតិ មានរឿង​មួយ​ដែល​ស្ត្រី​ស្ទើរតែ ១០០ភាគរយ មានការ​ព្រួយបារម្ភ នោះ​គឺ ភាព​ធូរ​លុង​របស់​ទារ​មាស។

តើ​ក្រោយពេល​សម្រាលកូន​ហើយ ទ្វារមាស​របស់​ស្ត្រី​អាច​វិល​មករក​ភាព​ដើម​វិញ​បានទេ?

អំឡុងពេល​សម្រាល ទ្វារមាស​ត្រូវធ្វើ​ការពង្រីក​មាឌ បើកចំហ​ផ្លូវ​ឲ្យ​ធំ​ដើម្បី​ងាយស្រួល​រុញច្រាន​ទារក​ចេញមកក្រៅ។ ជាទូទៅ​នៅពេល​សម្រាលកូន ទ្វារមាស​របស់​ស្ត្រី​អាច​លាតសន្ធឹង​រហូតដល់​ទៅ ៥សង់ទីម៉ែត្រ​ឯណោះ។

ហេតុនេះ នៅពេល​ទ្វារមាស​រីក​មាឌ វា​អា​ចប​ណ្តោ​ល​ឲ្យ​ធូរ​លុង តែមួយ​រយៈពេល​ក្រោយ​មកវា​នឹង​បង្រួម​មកវិញ គ្រាន់តែ​យូរ និង​ឆាប់​ប៉ុណ្ណោះ។ ភាព​ធូរ​លុង​នៃ​ទ្វារមាស​នេះ មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ម្តាយ​នោះទេ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​បារម្ភ គឺ​ទំនាក់ទំនង​ជាមួយ​ស្វាមី អាចមាន​បញ្ហា​បន្តិច។

មាន​ស្ត្រី​មួយចំនួន បាន​ត្អូ​ន​ត្អែ​ថា ក្រោយពេល​សម្រាលកូន​រួច​ម្តង​ហើយ ដៃគូរ​របស់​ពួកគេ​មិនសូវ​ពេញចិត្ត នឹង​ការ​រួមភេទ​ជាមួយ​ពួកគេ​នោះឡើយ ព្រោះ​ទ្វារមាស​មិន​តឹង​ណែន​ដូច​កាលពីមុន។

អ្នកជំនាញ​បានបង្ហាញ​ថា ទោះបីជា​ស្ត្រី​សម្រាលកូន​ដោយ​ធម្មជាតិ​បាត់បង់​ភាព​តឹង​ណែន​នៃ​ទ្វារមាស​ក៏ដោយ ប៉ុន្តែ​មិនមែន​បាត់បង់​ជា​រៀងរហូត​នោះទេ វា​នឹង​ត្រលប់​មកវិញ។ ម្យ៉ាងវិញទៀត អ្នកជំនាញ​បានផ្តល់​អនុ​វ​សាស្ត្រ ឲ្យ​ស្ត្រី​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ទ្វារមាស ដើម្បី​ឲ្យ​ឆាប់​មាន​ភាព​តឹង​ណែន​ឡើងវិញ។

វិធី​ធ្វើ​លំ​ហាត់ប្រាណ​ទ្វារមាស

១.អ្នក​ត្រី​ខ្ជិ​ប​ទ្វារមាស ៥វិ​នា​ទិ រួច​បន្ធូរ​តិច​រយៈពេល៥នាទី​វិញ។

២.អ្នក​ត្រូវអនុវត្ត​ខ្ជិ​ប បន្ធូរ នេះ​ឲ្យ​បាន ៥ដង សម្រាក១៥នាទី​សិន ទើប​ធ្វើ​ម្តងទៀត។

៣.មួយថ្ងៃ បើ​អ្នក​អនុវត្តបាន ៣ដង សាច់ដុំ​ទ្វារមាស​នឹង​ឆាប់​តឹង​ណែន​ឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here