តើ​ទារក​ចូលចិត្ត​សម្លឹងមើល​អ្វី​ខ្លាំង​បំផុត ហើយ​ធ្វើ​ដូចម្ដេច​ទើប​ទារក​ឆាប់​ចំណាំ​មុខ​ប៉ា​ម៉ា​ក់បាន?

0
1

តើ​ប្រិយមិត្ត​អ្នកអាន​ធ្លាប់​នឹក​ឆ្ងល់​ដែរ​ទេ​ថា តើ​ទារក​ដែល​ទើបនឹង​កើត​អាច​សម្លឹងមើល​បាន​ឆ្ងាយ​ប៉ុនណា?  និង​តើ​ទារក​ចូលចិត្ត​សម្លឹងមើល​អ្វី​ជាពិសេស​ដែរឬទេ?  ថ្ងៃនេះ មាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​វិភាគ​មួយ​ដែល​អាច​បញ្ជាក់ប្រាប់​យើង​បាន​អំពី​ចម្ងល់​ទាំងអស់​ខាងលើនេះ  ៖

បន្ទាប់ពី​ទារក​បានប្រសូត​ចេញមក​ហើយ ជា​ប្រក្រតី​ទារក​អាច​សម្លឹង​ឃើញ​វត្ថុផ្សេងៗបាន​ក្នុង​ចម្ងាយ 1 ហ្វ៊ុ​ត  និង​អាច​សម្លឹងមើល​មួយកន្លែង​បានយូរ​ប្រមាណ​ជា 4 – 10 វិនាទី  ហើយ​ការវិវឌ្ឍ​ន៏​ទៅមុខ​នៃ​ការមើលឃើញ​របស់​ទារ​ក​នោះ​អាចអាច​រៀបរៀង​ជា​តំណាក់កាល​បាន​ដូចតទៅ ៖

–      ទារក​ទើបនឹង​កើត​អាច​ចំណាំ​មុខ​ឪពុកម្តាយ​បាន​ក្រោយពេល​កើត 4 ថ្ងៃ ។

–      លុះ​អាយុ​បាន 1ខែ ទារក​អាច​មើលឃើញ​របស់របរផ្សេងៗបាន​ក្នុង​ចម្ងាយ 15 អ៊ី​ញ ហើយ​ដៃ​ចាប់ផ្តើម​ឈោង​ទៅ​ប៉ះវត្ថុ​ដែល​ខ្លួន​មើលឃើញ​នោះ ។

–      ពេល​ទារក​អាយុ​បាន 3 ខែ ចាប់ផ្តើម​ចេះ​បែងចែក​រយះ​ចម្ងាយ ឆ្ងាយ ជិត​បាន ហើយ​ពេល​អាយុ 4 ខែ ទារក​អាច​សំរួលការ​មើលឃើញ​រប​ស់​ខ្លួន​បាន​យ៉ាង​ពេញលេញ ។

សំនួរ​ដែល​ជួបប្រទះ​ញឹកញាប់ ៖ តើ​ទារក​ចូលចិត្ត​សម្លឹងមើល​អ្វី​ខ្លាំង​បំផុត?

មាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​វិភាគ​របស់ Dr. Robert  Fantz អ្នកស្រាវជ្រាវ​ផ្នែក​ការប្រព្រឹត្ត​របស់​ទារក​ដែល​បាន​សឹ​ក្សា​រឿង​តើ​ទារក​ចូលចិត្ត​សម្លឹងមើល​អ្វី និង​បានធ្វើការ​សាកល្បង​រហូត​ទទួលបាន​លទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ដូចតទៅ ៖

1 .  ទារក ចូលចិត្ត​សម្លឹង​ផ្ទៃមុខ​របស់​ឪពុកម្តាយ​ដែល​បង្ហាញ​នូវ​សេចក្តីស្រឡាញ់ ភាពទន់ភ្លន់ ព្រោះ​ពេលដែល​ទារក​សម្លឹងមើល​នោះ ទារក​នឹង​សម្លឹង​ត្រង់​ចំ​កែវភ្នែក​របស់​ឪពុក និង​ម្តាយ ព្រោះ​ស្នាមញញឹម និង​ខ្សែ​ភ្នែក​ដ៏​ស្រទន់​របស់​ឪពុកម្តាយ​បាន​បង្កើត​នូវ​ភាពកក់ក្តៅ​ដល់​ទារក ។

2 .  ទារក​ចូលចិត្ត​សម្លឹងមើល​វត្ថុ​ដែលមាន​ចលនា​ច្រើនជាង​វត្ថុ​ដែល​នៅ​ស្ងៀម ។

3 .  ទារក​ចូលចិត្ត​សម្លឹងមើល​វត្ថុ​ដែលមាន​ពណ៌​ផ្ទុយគ្នាយ៉ាងច្បាស់ៗ ដូចជា ពណ៌​ស​ផ្ទុយគ្នា​នឹង​ពណ៌​ខ្មៅ…ល…។

តើ​យើង​អាចជួយ​ជំរុញ​ការវិវឌ្ឍ​ន៏​ប្រព័ន្ធ​ការមើលឃើញ​របស់​កូនតូច​បាន​តាមរបៀប​ណា?

ទិច​និកងាយៗដែល​ឪពុកម្តាយ​អាចជួយ​ជំរុញ​ការវិវឌ្ឍ​ន៏​របស់​កូន​បាន​មាន​ដូចខាងក្រោម ៖

1 .  ព្យាយាម​មើលមុខ​កូន​ឲ្យ​បាន​ញឹកញាប់ ព្រោះ​កែវភ្នែក​របស់​មនុ​ស្សមា​ន​រាង​មូល និង​មាន​ភាព​ផ្ទុយគ្នា​យ៉ាងច្បាស់​រវាង​ភ្នែក​ពណ៌​ស​និង​ប្រ​ស្រី​ភ្នែក​ពណ៌​ខ្មៅ ហើយ​ដែល​សំខាន់បំផុត​គឺ កែវភ្នែក​អាច​រំ​កឹ​ល​ទៅ​ឆ្វេង​ស្តាំ​លើ​ក្រោម​បាន​ទៀតផង ។

2 .  ផ្លាស់​ផ្តូ​រ​ឥរិយាបទ​តំណេក​របស់​កូន ដើម្បី​ឲ្យ​ទារក​បាន​មើលឃើញ​សភាព​ជុំវិញខ្លួន​ដែលមាន​ការប្រែប្រួល ។

3 .  រក​រូបថត​មុខ​ឪពុកម្តាយ​មក​ដាក់ក្បែរៗកន្លែង​គេង​របស់​កូន ដើម្បី​ឲ្យ​កូន​បានឃើញ និង​ចំណាំ​មុខ​បាន​កាន់តែឆាប់​ឡើង ។

4 .  ព្យួរ​របស់ផ្សេងៗដូចជា រូប​បក្សី​ក្រដាស់ ជាដើម​ក្នុង​ចំណុច​ដែល​ទារក​អាច​មើលឃើញ និង​លូកដៃ​ចាប់​ប៉ះ​បាន

5 .  ព្យ​យាម​លេង​ជាមួយ​កូន​ឲ្យ​បាន​ញឹកញាប់ ដូចជា​ឲ្យ​កូន​មើលរូប​ខ្លួនឯង​នៅក្នុង​កញ្ចក់​ព្រមទាំង​និយាយ​លេង

ជាមួយ​កូន​ផង ។

ហ្វឹកហាត់​ការមើល​ដល់​កូន​តាំងពី​កំណើត​បែបនេះ ដល់ពេល​ធំ​ឡើង​នឹង​ក្លាយជា​មនុស្ស​ដែលមាន​ខ្សែ​ភ្នែក​មុត​ស្រួច​មិន​ខាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here