មកដឹងពីការវិវឌ្ឍការស្តាប់របស់ទារកចាប់ពីកើតហូរដល់មួយខួប

0
1

អ្នកដឹងទេ! ទារក្នុងផ្ទៃអាចស្តាប់ និងមានទំនាក់ទំនងជាមួយឪពុកម្តាយតាំងពីនៅក្នុងផ្ទៃមកម្ល៉េះ ហើយនៅពេលកើតមកពួកគេនឹងយល់ពីការប្រាស្រ័យទាក់ទងគ្នាកាន់តែច្បាស់។ ថ្ងៃនេះយើងនឹងណែនាំឲ្យអ្នកដឹងពីការអភិវឌ្ឍការស្តាប់របស់ទារកតាំងពីចាប់កំណើតរហូតដល់អាយុមួយខួប។

១.ចាប់ពីពេលកើតដល់១ខែ

ដំណាក់កាលនេះ ទារកនឹងគេងស្ទើរគ្រប់ពេល ហើយមិនអាចប្រាស្រ័យទាក់ទងច្រើនជាមួយឪពុកម្តាយនោះទេ ព្រោះវាជាពេលដែលក្មេងត្រូវស្វែងយល់ពីបរិស្ថាននៅខាងក្រៅពោះរបស់អ្នកម្តាយវិញម្តង។ ប្រសិនបើលឺសំលេងតន្ត្រីខ្លាំងៗ មាត់របស់ពួកគេនៅមិនស្ងៀនឡើយ ដែលជាសញ្ញាល្អនៃការស្តាប់សំលេងបាន។

២.ទារកអាយុចាប់ពី២ទៅ៤ខែ

ទារកក្នុងវ័យនេះអាចចេះស្តាប់ ហើយញញឹមឆ្លើយតបទៅនឹងអ្នកដែលហៅពួកគេ ឬប្រលែងលេងជាមួយពួកគេ។ ប៉ុន្តែបើលឺសំលេងប្លែកៗពួកគេច្បាស់ជាវល់ៗ លើសពីនេះទៅទៀតពួកគេអាចមានអារម្មណ៍មិនច្បាស់លាស់ពេលលឺសំលេងតិចៗ។ វាជាដំំណាក់កាលវិវឌ្ឍនៃការស្តាប់របស់ទារក។

៣.ទារកអាយុ ៥ទៅ៦ខែ​

បើនិយាយពីអារម្មណ៍ក្មេងកាន់តែស្វាហាប់ រំភើប និងឆ្លើយតបអារម្មណ៍ផ្ទាល់ខ្លួន។ ដូចជាការយំនៅពេលសោកសៅ មិនថាដោយសារភាពស្រេកឃ្លាន ឬស្នាមញញឹមដោយក្តីរីករាយនោះទេ ព្រោះនេះជាការឆ្លើយតបដោយវិចារណញាណ។

៤.ទារកអាយុ ៧ដល់ ១២ខែ

អ្នកអាចឃើញកូននៅវ័យនេះចាប់ផ្តើមធ្វើចលនាមាត់របស់ពួកគេ ដើម្បីនិយាយស្តី។ ប្រហែលជាពួកគេអាចបាននិយាយខ្លះៗរួចទៅហើយ ហើយអ្នកខ្លះអាចអភិវឌ្ឍបានយ៉ាងល្អ។ ក្នុងវ័យនេះ ទារកខ្លះអាចស្គាល់ឈ្មោះខ្លួនឯង ហើយចង់ចាំឈ្មោះបានយ៉ាងឆាប់រហ័ស។ ប្រសិនបើឪពុកម្តាយព្យាយាមហៅឈ្មោះពួកគេញឹកញាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here