៥ហេតុផល ប៉ា​ម៉ាក់​គួរ​តម​រួមភេទ​មួយរយៈ​សិន​ក្រោយពេល​សម្រាល

0
2

គ្មានអ្វី​អស្ចារ្យ​ជាង​ការ​ក្លាយជា​ឪពុកម្តាយ​របស់គេ​ឡើយ ហើយ​កំណើត​របស់​កូន​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ត្រេកអរ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​នោះទេ វា​ថែមទាំង​បន្ថែម​គោលបំណង​សម្រាប់​ជីវិត​អ្នក​ទៀតផង។

ប៉ុន្តែ​ទន្ទឹមនឹង​ការទទួលបាន​សុភមង្គល អ្នក​ក៏ត្រូវ​ហាមប្រាម​ធ្វើ​សកម្មភាព​មួយចំនួន​ក្រោយពេល​សម្រាលកូនថ្មីៗ ដើម្បី​ធានា​សុវត្ថិភាព​ចំពោះ​អ្នក​ម្តាយ​ដូច​ជាការ​រួមភេទ​ជាដើម។ ចំពោះ​អ្នក​ម្តាយ​ថ្មោងថ្មី​មាន​បញ្ហា​ខ្ពស់ជាង​អ្នក​ដែល​ធ្លាប់មាន​បទពិសោធ​ន៍ស​ម្រា​ល​កូន​រួច​ម្តង​ហើយ ព្រោះ​រាងកាយ​ទាមទារ​ពេលវេលា​ខ្លះ ដើម្បី​ព្យាបាល​របួស​ខាងក្នុង។ តែ​ប្រសិនបើ​អ្នកធ្វើ​សកម្មភាព​ផ្លូវភេទ​ច្រើនពេក​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​រាងកាយ​របស់​ពួកគេ។ ទោះជា​យ៉ាងណាក៏ដោយ​មាន​ហេតុផល​ជាច្រើន​ទៀត ដែល​ប៉ា​ម៉ាក់​អាច​ឆ្លងកាត់​បន្ទាប់​សម្រាលកូន​ហើយ ដូច្នេះ​សូម​ស្វែងយល់​ពី​មូលហេតុ​ទាំងនេះ។

១.ហត់នឿយ និង​កង្វះ​ដំណេក

នៅពេល​ស្វាគមន៍​សមាជិក​ថ្មី ប៉ា​ម៉ាក់​ទាំងឡាយ​ប្រា​ដក​ជា​វីវក់​ជាមួយនឹង​ការមើល​ថែទាំ​កូន ជាពិសេស​ការ​បំបៅ​ដោះ និង​ការដូរ​កន្ទប​ឲ្យ​កូន។ ការងារ​នេះ​មិន​គិត​យប់ ឬ​ថ្ងៃ​ឡើយ ដែល​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់ អស់កម្លាំង និង​គេ​មិនបាន​គ្រប់គ្រាន់។ ដូច្នេះហើយ​អ្នក​មិន​អាចមាន​ពេលវេលា​សម្រាប់​រួមភេទ ឬ​ចំណាយ​ពេក​រីករាយ​ជាមួយ​ដៃគូ​ទេ។

២.ការ​បំបៅ​ដោះ​កូន និង​បញ្ហា​ទ្វារមាស​ស្ងួត

អ្នក​ម្តាយ​ថ្មោងថ្មី មាន​ចំណង់​ផ្លូវភេទ​ទាប ឬ​ថយចុះ​ខណៈ​ពួកគេ​កំពុង​បំបៅ​ដោះ​កូន​ទើបនឹង​កើត។ នេះ​ដោយសារតែ​កម្រិត​អ័រម៉ូន​អ៊ឹ​ស្ត្រូ​សែន មានការ​ថយចុះ​ក្នុងកំឡុងពេល​បំបៅ​ដោះ ដូច្នេះ​ចំណង់​ផ្លូវភេទ​ស្ត្រី​អាច​នឹងធ្វើ​វិស្សមកាល​សិន​មួយរយៈ។

លើសពីនេះទៅទៀត ក្រោយពេល​សម្រាលកូន​រួច កម្រិត​អ័រម៉ូន​អ៊ឹ​ស្ត្រូ​សែន និង​ប្រូ​សេ​ស្តេ​រ៉ូ​ន ចំពោះ​ស្ត្រី​អាច​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់។ នេះ​ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទ្វារមាស ដែល​ប​ណ្តោ​ល​ឲ្យ​ស្ងួត។ គួរ​ស​កត់​សក​ម្គា​ល់​ថា អ័រម៉ូន​អ៊ឹ​ស្ត្រូ​សែន ជា​អ្នកជំរុញ​ឲ្យ​មានការ​សម្រើប​ផ្លូវភេទ។ ទោះជា​យ៉ាងណា​អ័រម៉ូន​នេះ​មាន​លក្ខណៈ​ធម្មតា​វិញ បន្ទាប់ពី​ការ​សម្រាល​បាន២ទៅ៣ខែ ដូច្នេះ​ប៉ា​ម៉ាក់​អាច​បន្តជីវិត​ផ្លូវភេទ​ឡើងវិញ​បន្ទាប់ពី ៤ទៅ៥ខែ។

៣.ការពង្រឹង​សាច់ដុំ​ទ្វារមាស

ក្នុងអំឡុងពេល​សម្រាល​កូន សាច់ដុំ​ទ្វារមាស​មាន​និ​ន្ន​នា​ការពង្រីក ដើម្បី​ឲ្យ​ទារក​ឆ្លងកាត់​ទ្វារមាស​យ៉ាង​ងាយស្រួល។ ទោះបីជា​ស្ត្រី​បាន​ឆ្លងកាត់​ការ​សម្រាលកូន​ដោយ​វះកាត់​ក៏ដោយ ក៏​សាច់ដុំ​ទ្វារមាស​រីក​ធំ​ដែរ ដោយសារតែ​អ័រម៉ូន​ដែល​ធ្វើ​ឲ្យ​ទ្វារមាស​ទន់។ នេះ​ជា​ហេតុផល​មួយ ដែល​ធ្វើ​ឲ្យ​ស្ត្រី​មានការ​លំបាក​ក្នុ​ងា​ការ​ត្រលប់មក​ចូល​សមរភូមិ​ផ្លូវភេទ​ធម្មតា​វិញ។

៤.កង្វះ​ពេលវេលា

ចាប់តាំងពី​ព្រលឹម​ដល់​ប្រ​លប់ ត្រូវ​ចំណាយ​ពេលវេលា​ដើម្បី​មើលថែ​ទារក និង​ធ្វើ​ការងារសំខាន់ៗមួយចំនួន ដែល​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​មាន​ពេល​តិច​ណាស់​សម្រាប់​នៅ​ជាមួយគ្នា។ ពួកគេ​ប្រហែលជា​មិនអាច​ចំណាយពេល​ជាមួយគ្នា ឬ​ព្យាយាម​លះបង់​ពេលវេលា​ទាំងមូល​របស់​ពួកគេ​សម្រាប់​កូនតូច ទោះបីជា​ប៉ា​ម៉ាក់​ព្យាយាម​ចូលប្រឡូក​ជីវិត​ផ្លូវភេទ តែ​ពួកគេ​នៅតែ​ខ្លាច​រឿង​មួយ គឺ​ខ្លាច​កូន​ភ្ញាក់ ហើយ​ចាប់ផ្តើម​យំ។

៥.ការ​រួមភេទ​ខ្លាច​ភាពឈឺចាប់

ដូចដែល​បាន​រៀបរាប់​ពី​ខាងលើ ការ​សម្រាលកូន និង​បំបៅ​ដោះ​កូន អា​ចប​ណ្តោ​ល​ឲ្យ​ទ្វារមាស​ស្ងួត ហើយ​នាំ​ឲ្យ​មានការ​ឈឺចាប់​ពេល​រួមភេទ។ ការ​តបស្នង​នេះ​អាចធ្វើ​ឲ្យ​គូស្នេហ៍​មាន​អារម្មណ៍​មិន​ស្រួល​អំឡុងពេល​ប្រតិបត្តិការ ព្រោះ​គ្មាន​នរណាម្នាក់​ចូលចិត្ត​មានបទពិសោធន៍​ផ្លូវភេទ​ដោយ​មិន​រីករាយ ឬ​បំផ្លាញ់​អារម្មណ៍​នោះទេ។

ការ​សម្រាលកូន​មិនមែនជា​រឿង​លេងសើច​នោះទេ ព្រោះ​ស្ត្រី​ត្រូវ​ឆ្លងកាត់​ការឈឺចាប់​ជាច្រើន​ក្នុងកំឡុងពេល​នេះ។ ដូច្នេះ​ដើម្បី​ឲ្យ​ជីវិត​ផ្លូវ​ភេ​ដំណើរ​ការល្អ​ឡើងវិញ ប៉ា​ម៉ាក់​ត្រូ​ច​រងចាំ​រយៈពេល៤ទៅ៥ខែ​ដែរ ក្រោយពេល​សម្រាល។ ប៉ុន្តែ​បើ​អ្នក​ម្តាយ​នៅតែមាន​សុខភាព​ទន់ខ្សោយ ត្រូវ​រងចាំ​រយៈពេល ៦ខែ​ទើប​ប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here