៧សញ្ញាកូនរបស់អ្នកបៅលើសកម្រិតហើយ តែប៉ាម៉ាក់ភាគច្រើនមិនចាប់អារម្មណ៍

0
2

ទារកមានសុខភាពល្អ អាស្រ័យលើការយកចិត្តទុកដាក់ពីសំណាក់អាណាព្យាបាល ជាពិសេសការបំបៅដោះបានគ្រប់គ្រាន់សម្រាប់ទារកទើបនឹងកើតរហូតដល់អាយុ៦ខែ។ ប៉ាម៉ាក់ភាគច្រើនយល់ថា ការបំបៅដោះកូនកាន់តែច្រើនអាចធ្វើឲ្យពួកគេឆាប់ធំ និងមានសុខភាពល្អ​ ក៏ប៉ុន្តែអ្វីៗមិនដូចការគិតរបស់ពួកគេឡើយ។ ទាំងនេះជាសញ្ញាបញ្ជាក់ថា កូនរបស់អ្នកបៅហួសកម្រិតហើយ៖

១.ថ្លោសជ្រុល

ប៉ាម៉ាក់ជាច្រើនហាក់ដូចជាមានភាពសប្បាយរីករាយណាស់ នៅពេលដែលឃើញកូនថ្លោសគួរឲ្យខ្នាញ់ជាងកូនអ្នកដទៃ។ ប៉ុន្តែពួកគេភ្លេចគិតពីភាពធាត់ជ្រុលរបស់ទារក ខណៈកំពុងតែលូតលាស់អាចប៉ះពាល់ដល់សុខភាពខ្លាំងយ៉ាងណាទៅថ្ងៃក្រោយនោះទេ។ ដូច្នេះដើម្បីកុំឲ្យទារកធាត់លើសទម្ងន់ អ្នកមិនត្រូវបង្ខំឲ្យទារកបៅដោះច្រើនពេកទេ គឺនៅពេលដែលកំពុងបៅពួកគេឧស្សាហ៍ពន្លៀនទឹកមាត់ចេញ ត្រូវបញ្ឈប់ការបំបៅភ្លាម។ ព្រោះវាជាសញ្ញាបញ្ជាក់ថា កូនរបស់អ្នកបៅឆ្អែតហើយ បើបង្ខំទៀតពពួកគេនឹងបៅហួសកម្រិត។

២.ការផលិតឧស្ម័នហួសកម្រិត

នៅពេលដែលពោះវៀនរបស់ទារកត្រូវបានគ្របដណ្តប់ដោយទឹកដោះហួសហេតុពេក វាអាចនាំឲ្យមានការផលិតឧស្ម័នលើស។ ភាពមិនស្រួលកើតឡើងដោយសារតែការបំបៅដោះកូនហួសហេតុ ធ្វើឲ្យទឹកដោះមិនអាចរំលាយអស់នោះទេ។ ដូច្នេះការផលិតឧស្ម័នកើនឡើងនាំឲ្យចុកពោះ និងយំមិនឈប់។

៣.ពន្លៀនទឹកដោះចេញតាមមាត់មកវិញ

ប្រសិនបើទារកពន្លៀន ឬស្តោះទឹកមាត់ចេញញឹកញាប់ ខណៈដែលអ្នកកំពុងតែព្យាយាមបំបៅដោះ បញ្ជាក់ថាកូនអ្នកបៅហួសកម្រិតហើយ។

៤.ងាកមុខចេញពីក្បាលមឹម

ជាធម្មតាទារកងាកចេញពីក្បាលមឹម នៅពេលដែលពួកគេមានអារម្មណ៍ថាឆ្អែត។ ក្នុងនាមជាប៉ាម៉ាក់វាជារឿងសំខាន់ក្នុងការកត់សម្គាល់សកម្មភាពនៅពេលកូនចាប់ផ្តើមផ្តល់សញ្ញាថា ពួកគេឆ្អែត ហើយមិនបង្ហាញចំណាប់អារម្មណ៍បន្ថែមទៀតក្នុងការបន្តបៅដោះ។

៥.ខោទឹកនោមឧស្សាហ៍ពេញ

ខោទឹកនោមក៏អាចបញ្ចាក់ថា ទារកបៅដោះហួសកម្រិតដែរ ជាពិសេសបើខោទឹកនោមពេញៗមួយថ្ងៃដូរបួនទៅ៤ដង។ ទារកដែលបៅដោះបានគ្រប់គ្រាន់ គឺដូរខោទឹកនោម៤ដងក្នុងមួយថ្ងៃ តែគិតចាប់ពីទារកអាយុលើសពី ៥សប្តាហ៍។

៦.ភើហួសកម្រិត

ប្រសិនបើអ្នកសង្កេតឃើញថា​ កូនឧស្សាហ៍ភើញឹកញាប់ ជាពិសេសនៅពេលពេលគេង បញ្ជាក់ថាកូនរបស់អ្នកបៅហួសកម្រិតហើយ។

៧.គេងមិនលក់

ជាធម្មតានៅពេលយើងញ៉ាំច្រើនមុនពេលគេង អាចធ្វើឲ្យយើងលំបាក់ក្នុងការគេង។ ចំពោះទារកក៏ដូចគ្នាដែរ នៅពេលបៅជ្រុលអាចធ្វើឲ្យគេងមិនលក់នោះទេ សូម្បីតែភ្ញាក់ឡើងក៏មានអារម្មណ៍មិនស្រួល។ ដូច្នេះ នៅពេលដែលអ្នកសង្កេតឃើញថាកូនមានទម្លាប់គេងមិនស្រួល គួរតែកាត់បន្ថយការបំបៅដោះខ្លះទៅ។

មិនថាអ្នកបំបៅកូនដោយទឹកដោះ ឬទឹកដោះគោនោះទេ ប្រសិនបើឃើញសញ្ញាដូចដែរបង្ហាញខាងលើនេះ កុំបង្ខំឲ្យកូនបៅបន្តទៀតអី ព្រោះវាអាចធ្វើឲ្យកូនក្អែលចេញមកវិញទាំងអស់ ឬទឹកដោះចូលក្នុងពោះទារកលើសពីតម្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here