ចេះតែ​ឈឺទ្រូង​មិន​បាត់​ពេល​មាន​ផ្ទៃពោះ ប្រយ័ត្ន​ជំងឺ៣មុខ!

0
1

ការ​មាន​ផ្ទៃពោះ​ធម្មតា​មាន​រយៈពេល ៤០សប្តាហ៍ ហើយ​ត្រូវបាន​បែងចែក​ជា​បី​ត្រីមាស ដែល​ក្នុង​ត្រីមាសនីមួយៗមានការ​ផ្លាស់ប្តូរ​អ័រម៉ូន និង​សរីរវិទ្យា​ជាក់លាក់​កើតឡើង។

ការផ្លាស់ប្តូរ​ទូទៅ​មួយ​ចំនួន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​នឹង​ជួបប្រទះ​អំឡុងពេល​មាន​ផ្ទៃពោះ​រួមមាន ការផ្លាស់ប្តូរ​កម្រិត​អ័រម៉ូន​អ៊ឹ​ស្ត្រូ​សែន ប្រ​សេ​ស្តេ​រ៉ូ​ន ការឡើង​ទម្ងន់ ការប្រែប្រួល​សុដន់ និង​ការកើតមាន​ស្នាម​សង្វារ​ជាដើម…។ ការផ្លាស់ប្តូរ​ខ្លះ​អា​ចប​ណ្តោ​ល​ឲ្យ​មិន​ស្រួល និង​មានការ​ឈឺចាប់​ក្នុង​រាងកាយ។

ដូចគ្នានេះ​ផងដែរ ស្ត្រី​ជាច្រើន​អាច​ជួបប្រទះ​ការឈឺ​ទ្រូង​អំឡុងពេល​មាន​ផ្ទៃពោះ​កើតឡើង ដោយសារតែ​ការប្រែប្រួល​ខាង​សរីរវិទ្យា​ជាច្រើន។ ទោះបីជា​ការឈឺ​ទ្រូង​អាចជា​រឿង​ធម្មតា និង​មិនមែនជា​រឿង​ចម្លែក​ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​ក៏ដោយ ប៉ុន្តែ​វា​អាច​ក្លាយជា​មូលហេតុ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នៅពេល​មាន​ទំនាក់ទំនង​ជាមួយ​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ។

ខាងក្រោម​នេះ គឺជា​បញ្ហាធំ៣ចំណុច​ដែល​ប​ណ្តោ​ល​ឲ្យ​ស្ត្រី​មាន​អា​ការៈឈឺ​ទ្រូង អំឡុងពេល​មាន​ផ្ទៃពោះ៖

ស្ទះ​សរសៃ​ឈាមវ៉ែន

ការស្ទះ​សរសៃឈាម​វ៉ែន គឺជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ ដែល​កើតមាន​នៅពេលដែល​ឈាម​នៅក្នុង​សរសៃឈាម​វ៉ែន​កក ហើយ​ជាទូទៅ​វា​កើតឡើង​នៅ​តំបន់​ជើង។ នៅពេលដែល​កំណក​ឈាម​ធ្វើដំណើរ​ទៅដល់​សួត វា​នាំ​ឲ្យ​មាន​ការស្ទះ​សរសៃឈាម​សួត។ ស្ថានភាព​នេះ​អា​ចប​ណ្តោ​ល​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ឈឺទ្រូង ហើយ​គំរាមកំហែង​ដល់​អាយុជីវិត​ថែមតៀត។

ជំងឺ​សរសៃឈាម​បេះដូង

ជំងឺ​សរសៃឈាម​បេះដូង គឺជា​លក្ខខណ្ឌ​មួយ​ដែល​ត្រូវបាន​កំណត់ដោយ​ការបង្កើត​បន្ទះ​នៅក្នុង​សរសៃឈាម​បេះដូង ដែល​ប​ណ្តោ​ល​ឲ្យ​សរសៃឈាម​រួម​តូច និង​ត្បៀត​លំហូរ​ឈាម។ ទីបំផុត​ស្ត្រី​មាន​ផ្ទៃពោះ​នឹងមាន​អាកា​រៈ​ឈឺទ្រូង ដង្ហើម​ខ្លី និង​គាំងបេះដូង។

ជំងឺខ្សោយបេះដូង

វា​ជា​លក្ខខណ្ឌ​បេះដូង ដែល​ត្រូវបាន​កំណត់ដោយ​ការចុះ​ខ្សោយ​នៃ​សាច់ដុំ​បេះដូង។ វា​កើតឡើង​ក្នុងកំឡុងពេល​ខែ​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​អាច​បន្ត​រយៈពេល ៥ខែ បន្ទាប់ពី​សម្រាលកូន​រួច។ ជំងឺខ្សោយបេះដូង ជា​ជំងឺ​ដ៏​កម្រ​មួយ ហើយ​អា​ចប​ណ្តោ​ល​ឲ្យ​មាន​រោគសញ្ញា​ស្រាល ឬ​ធ្ងន់ធ្ងរ​ដូចជា ឈឺទ្រូង ហត់នឿយ ដង្ហើម​ខ្លី និង​ហើម​កជើង។

ក្រៅពី​មូលហេតុ​ទាំង​ប៉ុន្មាន​ខាងលើនេះ នៅ​មានការ​ប្រហែល​ប្រួល​នៃ​ទំហំ​សុដន់​ដោយសារតែ​ការផ្លាស់ប្តូរ​អ័រម៉ូន ក៏​អាចមាន​អាកា​រៈ​ឈឺទ្រូង​អំឡុងពេល​មាន​ផ្ទៃពោះ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here