ម៉ាក់ៗគួរ​ដឹង! មូលហេតុ​ធ្វើ​ឲ្យ​កូន​មិន​ចង់​បៅ​ទឹកដោះគោ​ពេល​ផ្តាច់ដោះភ្លាមៗ

0
1

ការ​បំបៅកូន​ដោយ​ទឹកដោះ​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ទារក​ទើបនឹង​កើត ព្រោះ​ទឹកដោះ​ម្តាយ​មាន​ផ្ទុក​អង្គ​ប​ដិ​ប្រាណ​ដែល​ជួយ​ការពារ​ទារក​ពី​ជំងឺ​ទូទៅ​មួយចំនួន ហើយ​វា​ក៏​ផ្តល់​ថាមពល និង​សារធាតុចិញ្ចឹម​ដែល​ទារក​ទើបនឹង​កើត​ត្រូវការ​សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​ដំ​បូ​នៃ​ជីវិត។ អង្គការ​សុខភាព​ពិភពលោក WHO បាន​ណែនាំ​ឲ្យ​ម្តាយ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​តែមួយ​មុខ​គត់​រយៈពេល ៦ខែ ហើយ​បន្ត​បំបៅ​រួម​ជាមួយនឹង​អាហារ​បំប៉នបន្ថែម​ដែលមាន​ជីវជាតិ​រហូតដល់​អាយុ ២ឆ្នាំ ឬ​លើស​នេះ។

ទោះជា​យ៉ាងណា​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ អាចជា​ការពិបាក​សម្រាប់​អ្នក​ម្តាយ​ខ្លះ​ដែលមាន​បញ្ហា​សុខភាព អ្នក​ម្តាយ​ខ្វះ​ទឹកដោះ ឬ​អ្នក​ម្តាយ​ដែល​ត្រូវ​ចូល​បំពេញការងារ​ឡើងវិញ…។ នេះ​ជា​មូលហេតុ​ដែល​ត្រូវ​បង្ខំ​ឲ្យ​ពួកគេ​ជ្រើសរើស​ទឹកដោះគោ​មក​ជំនួស ប៉ុន្តែ​នៅពេល​ប្តូរ​ឲ្យ​កូនបៅ​ដោយ​ប្រើ​ដប​ជ័រទឹក​ជំនួស ពេលដំបូងៗអាចមាន​បញ្ហា​ខ្លះ ព្រោះ​ពួកគេ​បដិសេធ​មិន​ព្រម​បៅ។

តាមពិត​មាន​ហេតុផល​នៅ​ពីក្រោយ​ខ្នង​មួយចំនួន​ដែល​ធ្វើ​ឲ្យ​កូន​បដិសេធ​មិន​ព្រម​បៅ​ទឹកដោះគោ ពេល​ផ្តាច់ដោះដំបូង។

១.កូន​របស់​អ្នក​ចង់​បៅដោះ​ម្តាយ​បន្តទៀត។

២.កូន​របស់​អ្នក​មិន​ចូលចិត្ត​សភាព​នៃ​ក្បាល​មឹ​ម​របស់​ដប​ជ័រ។

៣.ការដាក់​ទីតាំង​ឲ្យ​កូនបៅ​មិនបាន​ត្រឹមត្រូវ ឬ​មិន​ស្រួល។

៤.កូន​របស់​អ្នក​មិនទាន់​ឃ្លាន។

៥.កូន​របស់​អ្នក​មិន​ស្រួលខ្លួន ឬ​មិន​ចង់​បៅ​ទឹកដោះគោ​តែម្តង។

៦.កូន​របស់​អ្នក​មិន​ចូលចិត្ត​រសជាតិ​នៃ​ទឹកដោះគោ។

ជាទូទៅ​នៅ​កូន​មិន​ចង់​បៅ​ទឹកដោះគោ ពួកគេ​នឹង​បញ្ចេញ​កាយវិការ​ដូចខាងក្រោម៖

១.កូន​របស់​អ្នក​ចាប់ផ្តើម​យំ​នៅពេល​អ្នក​ដាក់​ឲ្យ​ពួកគេ​បៅ។

២.កូន​គេង​លក់​នៅពេល​អ្នក​ដាក់​ឲ្យ​ពួកគេ​បៅ។

៣.កូន​របស់​អ្នក​បែរ​ក្បាល​ចេញ ពេលដែល​អ្នក​ព្យាយាម​ឲ្យ​ពួកគេ​បៅ។

៤.បើ​អ្នក​នៅតែ​ព្យាយាម​រុញ​ក្បាល​មឹ​ម​ចូលក្នុង​មាត់ ពួកគេ​នឹង​រើ​បំរាស់ ហើយ​ក្អក។

៥.កូន​មិន​ព្រម​លេប​ទឹកដោះគោ​ទេ តែ​ពួកគេ​ព្យាយាម​បង្ហៀរ​ចេញពី​មាត់។

៦.កូន​បិទមាត់​មិន​ព្រម​បៀ​ប​ក្បាល​មឹ​ម​ឡើយ។

ដូច្នេះ​ដើម្បី​ឲ្យ​កូនបៅ​ដោយ​គ្មាន​ការបដិសេធ អ្នក​ត្រូវ​រងចាំ​ឲ្យ​ពួកគេ​ឃ្លាន​សិន ហើយ​ត្រូវ​រៀប​កន្លែង​កូនបៅ​ឲ្យ​បាន​ត្រឹមត្រូវ។ ចំពោះ​ក្បាល​មឹ​ម អ្នក​ត្រូវ​ជ្រើសរើស​ជ័រ​ដែលទន់ៗមិន​រឹង​ពេក ហើយ​បំបៅ​ដោះ​រាល់ ៣ទៅ៤ម៉ោង​ម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here