បើ​ស្រឡាញ់​កូន ៣ខែ​ដំបូង​ហាម​ទទួលទាន​អាហារ​ទាំ​នេះ

0
1

អាហារ​ដើរតួនាទី​សំខាន់​ណាស់​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ព្រោះ​ដំណាក់កាល​នេះ​រាងកាយ​អ្នក​ម្តាយ​ត្រូវការ​សារធាតុចិញ្ចឹម​បន្ថែម​សម្រាប់​ជំរុញ​ដល់​ការលូតលាស់ និង​ការអភិវឌ្ឍ​របស់​ទារ​ក។ ទោះជា​យ៉ាងណា អ្នក​ម្តាយ​ក៏​គួរតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​អាហារ​មួយចំនួន​ផងដែរ ព្រោះ​វា​អាច​នាំ​ទុក្ខទោស​ទាំង​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ។

១.ត្រី​ដែលមាន​ផ្ទុក​ជាតិ​បា​រ៉​ត​ខ្ពស់ ដូចជា​ត្រី swordfish និង tilefish ព្រោះ​វា​អាច​រារាំង​ដំណើរការ​អភិវឌ្ឍ​នៃ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ​ខួរក្បាល​របស់​ទារក។

២.ទឹកដោះគោឆៅ ឬ​ទឹកដោះគោ​គ្មាន​ជាតិ​បំប៉ន ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ការពុល ដោយសារ​ពពួក​ប៉ារ៉ាស៊ីត ឬ​បាក់​តេ​តី​ដែលមាន​នៅក្នុង​ទឹកដោះគោ​ទាំងនោះ។

៣.ជាតិ​កាហ្វេ​អ៊ី​ន វា​អាច​បង្កើន​ហានិភ័យ​ធ្វើ​ឲ្យ​ទារក​ស្រាល​ខ្វះ​ទម្ងន់។

៤.ល្ហុង​ខ្ចី មាន​ផ្ទុក​ជាតិ​ជ័រ​ដែល​អា​ចប​ណ្តោ​ល​ឲ្យ​ប្រតិកម្ម​អា​ឡែក​ស៊ី ធ្វើ​ឲ្យ​ភ្នាស​ការពារ​ទារក​ក្នុង​ផ្ទៃ​មាន​ភាពចុះ​ខ្សោយ និង​អាច​រលូត​បាន។

៥.ស៊ុត​ឆៅ ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ការឆ្លង​មេរោគ Salmonella (ការឆ្លង​មេរោគ​ក្នុង​ពោះវៀន)។

៦.អាហារ​មាន​ផ្ទុក​កាឡូរី​ចាប់ពី ៤៥០ ទៅ ៥០០កាឡូរី អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ជាច្រើន​ដោយសារតែ​វា​ធ្វើ​ឲ្យ​អ្នក​ម្តាយ​ឡើង​ទ​ម្ង​ន​ន់​លើស។

៧.សណ្តែកបណ្តុះ​ឆៅ អាច​បង្កើន​ឱកាស​នៃ​ការឆ្លង​មេរោគ​ពោះវៀន ដោយសារតែ​វត្តមាន​របស់​បាក់តេរី salmonella។

យក​ល្អ អ្នក​ម្តាយ​គួរតែ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​អំពី​អាហារ​ដែល​គួរ​ជ្រើសរើស​មក​ទទួលទាន ដើម្បី​ខ្លួនឯង និង​កូន​មាន​សុខ​ភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here