អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា ទារកទើបនឹងកើតរហូតដល់អាយុ៦ខែ ក្រៅពីទឹកដោះម្តាយ មិនត្រូវផ្តល់អ្វីផ្សេងឡើយ សូម្បីតែទឹក។ ដោយសារតែទឹកដោះម្តាយ មានសារធាតុចិញ្ចឹម និងថាមពលដែលចាំបាច់សម្រាប់រាងកាយទារក។
ប៉ុន្តែអ្នកជំនាញបានព្រមានចំពោះការផ្តល់ទឹកឲ្យទារកមុនអាយុ៦ខែ អាចបង្កផលវិបាកមួយចំនួន៖
១.ទឹកមិនស្អាតគ្រប់គ្រាន់ អាចបង្កហានិភ័យនៃការឆ្លងមេរោគ ព្រោះកុមារនៅវ័យនេះប្រព័ន្ធភាពស៊ាំនៅមានភាពទន់ខ្សោយ។
២.ទារកក្រោមអាយុ៦ខែមានក្រពះតូច ប្រសិនបើអ្នកឲ្យពួកគេផឹកទឹកច្រើនអាចធ្វើឲ្យការមឹមទឹកដោះម្តាយបានតិច និងកាត់បន្ថយឱកាសនៃការទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីអភិវឌ្ឍរាងកាយឲ្យធំធាត់។
៣.នៅពេលទារកផឹកទឹកច្រើន ហើយបៅទឹកដោះម្តាយតិច ធ្វើឲ្យរាងកាយម្តាយខ្វះការរំញោចរហូតដល់កាត់បន្ថយការផលិតទឹកដោះ បណ្តោលឲ្យទារកមិនមានទឹកដោះគ្រប់គ្រាន់ រហូតដល់ដល់ចុងក្រោយអាចនឹងឈប់បៅទឹកដោះម្តាយមុនអាយុទៀតផង។
ទឹកដោះម្តាយតែមួយមុខគត់ អាចផ្តល់នូវអ្វីៗគ្រប់យ៉ាងដែលទារកត្រូវការ សូម្បីតែជាតិទឹក ដូច្នេះទារកក្រោមអាយុ៦ខែមិនចាំបាច់ផ្តល់អ្វីបន្ថែមឡើយ៕