អាណាព្យាបាល​គួរស្វែងយល់! ទឹក២ប្រភេទ​ហាម​យកមក​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ដាច់ខាត

0
1

ជាធម្មតា​នៅពេលដែល​ទារក​កើតមក​ភ្លាម ក្រុមគ្រូពេទ្យ​បានផ្តល់​អនុសាសន៍​ឲ្យ​បៅដោះ​ម្តាយ​តែមួយ​មុខ​គត់ ព្រោះ​ទឹកដោះ​ម្តាយ​មាន​សារ​ផ្ទុក​សារធាតុ​ចម្រុះ​គ្រប់បែបយ៉ាង ដែល​ទារក​ត្រូវការ។ ក៏ប៉ុន្តែ​ដោយសារតែ​ភាព​មមាញឹក​ជាមួយនឹង​កិច្ច​ប្រចាំថ្ងៃ ឬ​ស្ត្រី​មួយចំនួន​គ្មាន​ទឹកដោះ​ឲ្យ​កូនបៅ ទើប​តម្រូវ​ឲ្យ​ពួកគេ​បង្ខំចិត្ត​ឲ្យ​ទារក​បៅ​ទឹកដោះគោ​ជំនួស។ ដូច្នេះ​ទន្ទឹមនឹង​ការ​បៅ​ទឹកដោះគោ ឪពុកម្តាយ​គ្រប់រូប​គួរតែ​ស្វែងយល់​ពី​ការប្រើប្រាស់​ទឹក​មួយចំនួន ដើម្បី​ជៀសវាង​បញ្ហា​ដែល​មើលមិនឃើញ។

១.ទឹក​ឆ្អិន​ដែល​ដាំ​ទុកចោល
បើតាម​អ្នកជំនាញ​បាន​បង្ហាញថា ទឹក​ក្តៅ​ដាំ​ពុះ​មិនគួរ​ទុក​ឲ្យ​ត្រជាក់​លើ​ពី ១២ម៉ោង​នោះឡើយ ព្រោះ​បាក់តេរីផ្សេងៗនឹង​កកើត​ឡើងវិញ ជាពិសេស​ទឹក​ដែល​ទុកចោល​គ្មាន​អនាម័យ​ត្រឹមត្រូវ។ ទឹក​មួយ​ប្រភេទ​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ទារក​ប៉ុណ្ណោះ​ទេ សូម្បីតែ​មនុស្សពេញវ័យ​ទទួលទាន​ក៏​ប​ណ្តោ​ល​ឲ្យ​មាន​បញ្ហា​សុខភាព​ផងដែរ។

២.ទឹក​ដាំ​ច្រើនដង
អាណាព្យាបាល​មួយចំនួន​តែងមាន​ទម្លាប់ ដាក់​ដាំទឹក​នៅក្នុង​កំសៀវ​ម្តង​ហើយ​ម្តងទៀត​នៅពេល​វា​ត្រជាក់ ដោយ​សារភាព​ខ្ជិលច្រអូស ណាមួយ​អ្នក​ទាំងនោះ​គិតថា ការធ្វើ​បែបនេះ ពិត​ជាមាន​សុវត្ថិភាព​ចំពោះ​ទារក។ ក៏ប៉ុន្តែ អ្វីៗវា​ផ្ទុយស្រឡះ ការប្រើ​ទឹក​ដែល​ដាំ​ពុះ​ម្តង​ហើយ​ម្តងទៀត អា​ចប​ណ្តោ​ល​ឲ្យ​កូន​របស់​អ្នក​ត្រូវ​ប្រឈម​នឹង​បញ្ហា​សុខភាព​គ្រប់ពេល ហេតុនេះ​អ្នក​គួរតែមាន​ការប្រុងប្រយ័ត្ន។

ក្រៅពី​ទឹក​ទាំងពីរ​ប្រភេទ​នេះ សូម្បីតែ​ទឹក​ចម្រោះ ឬ​ទឹក​សុទ្ធ ដែល​មិនបាន​ឆ្លងកាត់​ការសម្លាប់​មេរោគ និង​បន្សុទ្ធ​តាម​បច្ចេកវិទ្យា​ត្រឹមត្រូវ​ទេ ក៏​មិន​គួរតែ​ប្រើ​សម្រាប់​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here