ដាច់ខាត!ហាម​ងូតទឹក​ឲ្យ​ទារក បើ​ស្ថិតក្នុង​លក្ខខណ្ឌ៣យ៉ាងនេះ

0

ការ​ងូតទឹក មួយថ្ងៃ​ពីរដង​គឺជា​ទម្លាប់​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព ព្រោះ​វា​អាចជួយ​សម្អាត​ភាពកខ្វក់ រួមទាំង​បាក់តេរីផ្សេងៗដែល​តោង​នៅលើ​ផ្ទៃ​ស្បែក។ ក៏ប៉ុន្តែ​ក្នុងករណី​មួយចំនួន អ្នក​មិនគួរ​ប្រញាប់​ងូតទឹក​ឲ្យ​កុមារ​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​រាងកាយ​ពួកគេ​មានប្រតិកម្ម និង​គ្រោះថ្នាក់​ដល់​ជីវិត​បាន។ ជាពិសេស បើ​ទារក​ស្ថិតក្នុង​លក្ខខណ្ឌ៣យ៉ាងនេះ អ្នក​ពុំគួរ​ងូតទឹក​ឲ្យ​ពួកគេ​ឡើយ។

ពេល​ទារក​ឃ្លាន ឬ​ទទួលទាន​ឆ្អែត​ពេក

ការ​ងូតទឹក​នៅពេលដែល​ទារក​កំពុងតែ​ឃ្លាន​ខ្លាំង អា​ចប​ណ្តោ​ល​ឲ្យ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​កើន​ឡើងជា​អបប្បរមា។ ជាពិសេស​ការ​ងូតទឹក​ក្តៅ អា​ចប​ណ្តោ​ល​ឲ្យ​សរសៃឈាម​រីក​ធំ ខ្សោយ​ខួរក្បាល វិលមុខ ព្រិល​ភ្នែក ដួលសន្លប់ ហើយ​អាច​គ្រោះថ្នាក់​ដល់​ជីវិត។

ចំពោះ​ការ​ងូតទឹក​នៅពេលដែល​ទារក​ញ៉ាំ​ឆ្អែត​ពេក អាច​កាត់បន្ថយ​ការ​ផ្គត់​ផ្គង​ឈាម​ទៅកាន់​ស្បែក សាច់ដុំ ក្រពះ ដែល​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ការរំលាយ​អាហារ និង​ការ​ស្រូប​អាហារ។ លទ្ធផល កុមារ​នឹងខ្វះ​សារធាតុចិញ្ចឹម ហើយ​ប​ណ្តោ​ល​ឲ្យ​មានប្រតិកម្ម​អវិជ្ជមាន​ដល់​សុខភាព។

ពេល​ទារក​កំពុង​បែកញើស

នៅពេលដែល​ទារក​កំពុងតែ​លេង ឬ​ធ្វើ​សកម្មភាព​ខ្លាំង រាងកាយ​នឹង​បញ្ចេញ​ញើស​ច្រើន ហេតុនេះ​ពួកគេ​ត្រូវការ​សម្រាក​សិន ដើម្បី​កាត់បន្ថយ​សីតុណ្ហភាព​នៅក្នុង​រាងកាយ។

ការធ្វើ​ចលនា​រាងកាយ អាចជួយ​លើ​កម្ពស់​ដល់​លំ​ហូរឈាម​ទៅកាន់​សាច់ដុំ និង​បេះដូង ប៉ុន្តែ​ប្រសិនបើ​អ្នក​ងូតទឹក​ឲ្យ​ពួកគេភ្លាមៗ វា​នឹង​ប​ណ្តោ​ល​ឲ្យ​ស្ទះ​រន្ធ​ញើស ខ្វះ​ការផ្គត់ផ្គង់​ឈាម ទៅកាន់​បេះដូង និង​ខួរក្បាល ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត។

ពេល​មាន​ជំងឺ​គ្រុនក្តៅ

បើទោះបី​ជាការ​ងូតទឹក​អាច​កម្ចាត់​ភាពកខ្វក់ ឬ​បាក់តេរី​នៅលើ​រាងកាយ​ក៏ដោយ ប៉ុន្តែ​ប្រសិនបើ​អ្នក​ងូតទឹក​ឲ្យ​ពួកគេ​យូរពេក អាច​បង្ក​ឲ្យ​មានការ​វិលមុខ និង​សន្លប់។

ក្នុងករណី​ចាំបាច់ អ្នក​គួរតែ​ប្រើ​កន្សែង​ជ្រលក់​ទឹក​ក្តៅ​មក​ជូត​សម្អាត​រាងកាយ​ទារក​វិញ ព្រោះ​វា​ក៏​អាចជួយ​បញ្ចុះ​កម្តៅ​ទារក​ផងដែរ៕