មានឆ្ងល់ទេ ហេតុអ្វីទារកគេងលើកដៃទាំងពីរឡើងលើ? មនុស្សភាគច្រើនតែងតែយល់ថា ការគេងបែបនេះគឺជាទម្លាប់របស់ទារកនីមួយៗ ក៏ប៉ុន្តែតាមការស្រាវជ្រាវបានរកឃើញថា ឥរយាបទមួយនេះមិនមែនមកពីទម្លាប់នោះទេ វាអាចបណ្តោលមកពីកត្តាមួយចំនួន។
១.នៅពេលមានអារម្មណ៍ក្តៅស្អុះ
នៅពេលកំពុងគេង ប្រសិនបើទារកមានអារម្មណ៍ក្តៅស្អុះ ពួកគេនឹងលើកដៃឡើងលើ ដើម្បីជួយសម្រួលឲ្យខ្យល់ចូលក្រោមក្លៀកទាំងសងខាង កុំឲ្យបែកញើស។ ដូច្នេះ ឪពុម្តាយមិនចាំបាច់ជ្រៀតជ្រៀកឥរិយាបទរបស់ពួកគេនោះទេ ព្រោះវាអាធ្វើឲ្យពួកគេភ្ញាក់។
២.ជាឥរយាបទដ៏ស្រួលសម្រាប់ទារក
ឥរិយាបទមួយនេះ ក៏អាចជួយឲ្យទារកគេងបានស្រួល និងគេងលក់យ៉ាងឆាប់រហ័ស។
៣.ជាសញ្ញានៃការគេងលង់លក់
អ្នកអាចចាំសង្កេតមើល ប្រសិនបើកំពុងតែបំបៅដោះ ទារកស្រាប់តែបញ្ចេញឥរិយាបទដាក់ដៃឡើងលើបន្តិចម្តងៗ ជាសញ្ញាបង្ហាញថា ពួកគេកំពុងតែគេងលក់។ ខណៈនេះ ទារកអាចបន្លឺសំលេងខ្លះ ប៉ុន្តែពួកគេមិនភ្ញាក់នោះទេ។
៤.ជាការភ្ញាក់
ពេលកំពុងគេងលក់ ស្រាប់តែលឺសំលេងរំខានខ្លាំងៗអ្វីមួយ ពួកគេងអាចលើកដៃទាំងពីរឡើលើភ្លាម ហើយបន្ទាប់ពីពីរបីនាទី ពួកគេនឹងភ្ញាក់ដឹងខ្លួនជាពុំខាន៕