បន្ទាប់​ប្រសូត​បុត្រ​ហើយ តើ​អ្នក​ម្តាយ​មាន​អាការ​បែបណាខ្លះ?

0
2

១.មាន​ទឹកភ្លោះ

អ្នក​ម្ដាយ​អាចមាន​អាករ​ឈឺពោះ​ស្រដៀង​នឹង​ការឈឺចាប់​ពេល​មក​រដូវ ព្រោះ​នៅ​អម្លុងពេលដំបូងៗ និង​មាន​របស់​ផ្សេង​ដែល​ត្រូវ​បញ្ចេញ​មក​ដូចជា ស្រទាប់​ស្បូន​និង​លយ​ខ្លួន​ចេញមក កំទិចកំទីតូចៗដែល​ហៅ​បាន​ថា ទឹកភ្លោះ ហើយ​នៅ​អ​ម្លុ​ពេល​ពេល​ដំបូង​អាចមាន​ព័ណ៌​ក្រហម​ខ្លាំង បន្ទាប់មក​បាន ៣ ទៅ ៤ ថ្ងៃ​ឈាម​និង​ចេញមកក្រៅ​មាន​ព័ណ៌​ក្រហម​ស្ដើង ហើយ​បន្ទាប់ពី​បាន​រយៈពេល ១០ ថ្ងៃ ទឹកភ្លោះ​នោះ​និង​មាន​ព័ណ៌​សលាយ​លឿង រួមទាំង​មាន​រំអិល​ដូច​ខ្លាញ់ ព្រោះ​ភាវៈ​នៅក្នុង​អម្លុងពេល​ប្រសូត​មាន​ស្លេស​ព័ណ៌​សលាយ​លឿង​ចេញមក​ផងដែរ បន្ទាប់មក​ទឹកភ្លោះ​ក៏​អស់​ទៅវិញ អាច​និង​មានតែ​ស្លេស​ឈាម​ធ្លា​ក់មក ប្រសិនបើ​អ្នក​មា្ដ​យ​ប្រសូត​បុត្រ​រួច​មាន​ទឹកភ្លោះ​ត្រឹមតែ ៤ ទៅ៥ ថ្ងៃនោះ ព្រោះ​មកពី​គ្រូពេទ្យ​បានធ្វើការ​សម្អាត​បានល្អ​ហើយ មិនបាច់​សង្ស័យ​ទេ។

ប្រសិនបើ​ទឹកភ្លោះ​ត្រឡប់មក​មាន​ព័ណ៌​ក្រហម​សុទ្ធ​ជាថ្មី​បន្ទាប់ពី​មាន​ព័ណ៌​ក្រហម​ស្ដើង​ហើយ ឬមួយ​ក៏មាន​ក្លិនស្អុយ​ឆ្អាប អ្នក​ម្ដាយ​ត្រូវ​ប្រញាប់​ទៅរក​គ្រូពេទ្យ​ជាបន្ទាន់ ដើម្បី​ធ្វើការ​សម្អាត​ម្ដងទៀត ព្រោះ​អាច​និង​មាន​ស្លេស​នៅ​ម្ដុ​ង​ស្បូន ឬ​មាន​ការឆ្លង​មេរោគ​នៅក្នុង​ស្បូន​ក៏មានដែរ។

២. ឈឺ​ស្បូន​ខណៈ​កូន​បៅដោះ

ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ម្ដាយ​បន្ទាប់ពី​ប្រសូត​បាន ១ទៅ ២ ថ្ងៃ ព្រោះ​ស្បូន​នៅ​មានការ​ច្របាច់​ស្លេស​បញ្ចេញ​មក​ក្រៅ និង​មាន​អារម្មណ៍​ឈឺចាប់​ខុសធម្មតា​នៅពេល​កូន​កំពុង​បៅដោះ ក៏ប៉ុន្ដែ​បើ​មាន​អារម្មណ៍​ឈឺ​ខ្លាំង អ្នក​ម្ដាយ​អាច​លេបថ្នាំ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដើម្បី​បន្ថយ​ការឈឺ​ចាប់បាន។

៣.ឈឺចាប់​មុខរបួស​ថ្នេរ និង​ថ្នេរ​វះកាត់

អ្នក​ម្ដាយ​អាច​និង​ឈឺចាប់​ចំពោះ​បរិវេណ​របួស​ថ្នេរ​ក្រោយ​ប្រសូត និង​ថ្នេរ​ដោយ​ការ​វះ​ប្រសូត ក្នុង​រយៈពេល ២ទៅ ៣ សបា្ដហ៍ តែ​ឈឺចាប់​អម្លុងពេល​សប្ដាហ៍​ដំបូង​តែប៉ុណ្ណោះ ហើយ​អ្នក​ម្ដាយ​អាចធ្វើ​ការសម្អាត និង​ដើម្បី​សះ​មុខរបួស​បាន ដោយ​ការលាង​សម្អាត​ជាមួយ​ទឹក​ក្ដៅ ឬ​ថ្នាំ​សម្លាប់​មេរោគ ជូត​ពីលើ​ស្នាមរបួស​ពី ១០ ទៅ ១៥ នាទី ដើម្បីឱ្យ​របួស​ងាយ​សះស្បើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here