លាប​ពណ៌​សក់ និង​ផាត់មុខ កំលុងពេលមានផ្ទះពោះអាចប៉ះពាល់ដល់ទារកធ្ងន់ធ្ងរ

0
1

ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា ការប្រើប្រាស់​ថ្នាំលាប​ពណ៌​សក់ និង​ការតុបតែង​មុខ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អា​ចប​ណ្តោ​ល​ឲ្យ​ប៉ះពាល់​ដល់​ទារក នេះ​បើ​យោងតាម​គេហទំព័រ thehealthsite ដែល​បាន​ចុះផ្សាយ។

ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​គ្រប់រូប​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្លាំង​បំផុត​ជាមួយនឹង​ការប្រើប្រាស់​គ្រឿងសំអាង ដែលមាន​លក់​នៅលើ​ទី​ផ្សាយ​នានា ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​គីមី​បង្ក​ឲ្យ​គ្រោះថ្នាក់​ទាំង​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ។ ការប្រើប្រាស់​ផលិតផល​កែ​សម្ផស្ស​ហួសប្រមាណ អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ដល់​ការបង្ក​កំណើត ជាពិសេស​ថ្នាំលាបសក់​តែម្តង។

ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា ការប្រើប្រាស់​ថ្នាំលាបសក់​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ អា​ចប​ណ្តោ​ល​ឲ្យ​កើត​ជំងឺមហារីក​ឈាម​ចំពោះ​កុមារ​ដែលមាន​អាយុ​ក្រោម ២ឆ្នាំ។ លើសពីនេះទៅទៀត ថ្នាំលាបសក់​ក៏​អាច​បង្ក​ឲ្យ​ទារក​មាន​បញ្ហា​សរសៃប្រសាទ​ផងដែរ នៅពេលដែល​ធំ​ឡើង។

សរុប​មកវិញ​ការប្រើប្រាស់​ថ្នាំលាបសក់ និង​ផលិតផល​តុបតែង​មុខ សុទ្ធ​តែមាន​ផ្ទុក​សារធាតុ​គីមី ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ទារក​ដូចគ្នា ក៏ប៉ុន្តែ​ថ្នាំលាបសក់​មាន​គ្រោះថ្នាក់​ខ្លាំង​ជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here