ពេល​ពពោះ​អា​អូន​ ម៉ាក់ៗចេះតែ​ពិបាក​គេង​មែន​ទេ? សាក៤គន្លឹះ​នេះ​អ្នកនឹង​គេង​លក់​ស្រួល

0
2

ការ​គេង​មិន​លក់ គឺជា​បញ្ហា​មួយ​ដែល​កើតមាន​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន ជាពិសេស​នៅពេលដែល​កូន​ក្នុង​ផ្ទៃ​វិ​វត្ត​កាន់តែ​ធំ​បន្តិចម្តង។ ទោះជា​យ៉ាងណា ការ​គេង​មិន​លក់​របស់​ស្ត្រី​មាន​ផ្ទៃពោះ អាច​ដោះស្រាយបាន ដោយ​គ្រាន់តែ​អនុវត្ត​វិធីងាយៗប៉ុណ្ណោះ។

គន្លឹះ​ទី១៖ គេង​ចំហៀង

នៅពេល​អ្នក​គេង​ផ្ងារ ទម្ងន់​របស់​ទារក​នឹងដាក់​សំពាធ​ខ្លាំង​លើ​លំហូរ​ឈាម ធ្វើ​ឲ្យ​កា​រប​ញ្ចូ​ន​ឈាម​ទៅកាន់​បេះដូង​ត្រូវបាន​កាត់បន្ថយ។ ប៉ុន្តែ​បើ​អ្នក​គេង​ចំហៀង​វិញ​នោះ សម្ពាធ​នឹងត្រូវ​បាន​បន្ធូរ។ ដូច្នេះ​នៅពេល​គេង អ្នក​ម្តាយ​គួរតែ​ដាក់​ខ្នើយ​នៅត្រង​ចន្លោះ​ជង្គង់​ផង ដើម្បី​កល់​ជើង និង​ឆ្អឹងខ្នង​ឲ្យ​ស្មើគ្នា។

គន្លឹះ​ទី២៖ កាត់បន្ថយ​ការទទួល​ទាន​ភេសជ្ជៈ៣ម៉ោង​មុនពេល​ចូល​គេង

ក្នុង​ត្រីមាស​ទី១ ស្បូន​កំពុង​ពង្រីក​កន្លែង​ទំនេរ​សម្រាប់​កូន ហេតុនេះ​វា​នឹង​បន្ថែម​សម្ពាធ​ដល់​ប្លោកនោម​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​នោម​ញឹក។ នេះ​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ផ្ទៃពោះ​ទាំងឡាយ​តែងតែ​នោម​ញឹក។

គន្លឹះ​ទី៣៖បង្កើន​ទម្លាប់​ចូល​គេង

វា​ពិត​ជាមាន​ប្រយោជន៍​ណាស់ សម្រាប់​អ្នកមាន​ទម្លាប់​កំណត់​ពេលវេលា​ក្នុង​ការចូល​គេង​បាន​ត្រឹមត្រូវ ព្រោះ​រាងកាយ​របស់​អ្នកត្រូវការ​ពេល​យ៉ាងតិច ៣០នាទី​ដើម្បី​សម្រាក និង​រៀបចំខ្លួន​ក្នុងការ​គេង។ ម្យ៉ាងវិញទៀត អ្នក​អាច​ងូតទឹក​ក្តៅ​ឧណ្ឌៗមុនពេល​ចូល​គេង ក៏​អាចជួយ​ឲ្យ​គេង​លក់​ស្រួល​ផងដែរ។

គន្លឹះ​ទី៤៖ ជៀសវាង​ញ៉ាំ​អាហារ​មុនពេល​ចូល​គេង

កុំ​ព្យាយាម​ញ៉ាំ​អាហារ​ឲ្យ​សោះ​មុនពេល​ចូល​គេង ២ម៉ោង ព្រោះ​វា​អា​ចប​ណ្តោ​ល​ឲ្យ​អ្នក​ម្តាយ​ច្រាល​អាស៊ីត ឬ​ក្រហាយ​ទ្រូង​បាន។ ទីបំផុត​អ្នក​មិន​ត្រឹមតែ​ពិបាក​ក្នុង​ខ្លួន​នោះទេ ថែមទាំង​គេង​មិន​លក់​ផងដែរ។

ប្រសិនបើ​អ្នក​អាច​អនុវត្តតាម​ការណែនាំ​ទាំង​បួន​ចំណុច​នេះ​បាន អ្នកនឹង​គេង​លក់​ស្រួល គ្មាន​ការរំខាន​ដោយសារ​សម្ពាធ​ណាមួយ​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here