បច្ចុប្បន្ននេះនៅមានទំលាប់បុរាណមួយចំនួននៅបន្តប្រើដល់សព្វថ្ងៃ ទោះបីជាមានវិធីថ្មីសុវត្ថិភាពជំនួសហើក៏ដោយ។ ជាការពិតយើងទទួលស្គាល់ថា ការដាក់ទឹកដោះនៅភ្នែកកូនពីសម័យមុនជារឿងមួយអាចព្យាបាលភ្នែកកូន ដោយហេតុថាវាមានអង់ទីក័រអាចជួយបាន តែវាក៏មានសារធាតុផ្សេងទៀតដែរដូចជា ស្ករ ដែលអាចអោយភ្នែកស្អិត ពិបាកបើក ឬពេលខ្លះអាចអោយរលាក និងមានកជាមេរោគទៅជាហើម និងមានខ្ទុះហូរចេញមកដូចរូបខាងក្រោម។ ពេលខ្លះអាចអោយកុមារ ក្តៅខ្លួន និងថយចុះនៅការបៅ។
ជាធម្មតា កូនដែលកើតមកអាចប្រឈមនឹងមេរោគឆ្លងពីម្តាយតាមផ្លូវក្រោម។ គ្រូពេទ្យតែងតែបន្តក់ថ្នាំអោយក្រោយពេលកើតភ្លាម។
ករណីកូនដែលនៅតែមានអាចម៍ភ្នែកស្អិត អាចបន្តក់សេរ៉ូមប្រៃលាងភ្នែក 2-3ដង និងជូតជាមួយកំប្រេស ឬក្រណាត់ស្អាត។ ចំពោះកូនមួយចំនួនមានស្ទះរន្ឋទឹកភ្នែក គឺត្រូវម៉ាស្សាភ្នែកអោយបានញឹកញាប់។ បើកភ្នែកហើមខ្លាំងមានខ្ទុះគួរយកមកជួបពេទ្យកុមារ ដើម្បីទទួលការព្យាបាលត្រឹមត្រូវ និងមិនគួរបន្តក់ទឹកដោះចូលនោះទេ។