អ្នកខ្លះនៅតែងឿងឆ្ងល់ថា ហេតុអ្វីពេលមានផ្ទៃពោះគ្រូពេទ្យតែងតែណែនាំឲ្យធ្វើការពិនិត្យសុខភាពជាប្រចាំ? តាមពិតនេះជាភារកិច្ចដែលអ្នកម្តាយត្រូវតែបំពេញ ព្រោះវាអាចជួយឲ្យយើងដឹងថាកូនក្នុងផ្ទៃ និងអ្នកខ្លួនឯងមានសុខភាពល្អឬអត់ ហើយបើមានបញ្ហាមិនប្រក្រតីណាមួយគ្រូពេទ្យអាចជួយដោះស្រាយបានទាន់ពេលវេលា។ ដូច្នេះសូមកុំខ្ចិលគ្រាន់តែទៅពិនិត្យសុខភាពជាប្រចាំមុនពេលសម្រាល អ្នកនឹងទទួលបានប្រយោជន៍សំខាន់ៗ៣ចំណុច។
១.ទទួលបានដំបូលន្មានល្អៗពីគ្រូពេទ្យ
អ្នកត្រូវដឹងថា សុខភាពស្ត្រីមានផ្ទៃពោះម្នាក់ៗមិនដូចគ្នាទេ ដូច្នេះវេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យមើលប្រវត្តិសុខភាពរាងកាយ និងរកមើលភាពមិនប្រក្រតីណាមួយ ដើម្បីកែតម្រូវសុខភាពម្តាយ និងកូនឲ្យល្អប្រសើរឡើងវិញតាមដែលអាចធ្វើទៅបាន។
២.អាចដោះស្រាយបញ្ហាមុនពេលវាយឺតពេល
ដោយសារតែយើងមិនអាចធ្វើរោគវិនិច្ឆ័យ ឬឃើញស្ថានភាពរាងកាយរបស់ទារកដែលមិនទាន់កើតបានទេ។ ដូច្នេះទាមទារឲ្យមានតែការអូសអេកូ ទើបអាចដឹងបានថាទារក កំពុងតែមានសុខភាពល្អឬអត់ ឬក៏កំពុងតែជួបបញ្ហាណាមួយដែលត្រូវការសង្គ្រោះជាបន្ទាន់។
៣.អាចដឹងពីហានិភ័យអំឡុងពេលមានផ្ទៃពោះ
រឿងគួរឲ្យខ្លាចមួយទៀតសម្រាប់អ្នកម្តាយ គឺបញ្ហាឡើងសម្ពាធឈាម កូនក្រៅស្បូន ឬដុះដុំសាច់លើស្បូន។ល។ ដែលត្រូវការធ្វើរោគវិនិច្ឆ័យលម្អិលរាល់ពេល។ ជាពិសេស កម្រិតជាតិពុលក្នុងពេលមានផ្ទៃពោះ គឺជាហានិភ័យដ៏គ្រោះថ្នាក់បំផុត ព្រោះវាអាចប៉ះពាល់ទាំងម្តាយ និងកូន។ ចំពោះអ្នកម្តាយអាចធ្វើឲ្យហើមដៃ និងជើង សម្ពាធឈាមឡើងខ្ពស់ ក្នុងករណីខ្លះអាចប្រកាច់ និងបាត់បង់ស្មារតី។ ចំពោះទារកវិញ អាចកើតមិនគ្រប់ខែ។
ការពិនិត្យសុខភាពជាប្រចាំមុនពេលសម្រាល អាចធ្វើឲ្យអ្នកម្តាយ និងកូនជៀសផុតពីបញ្ហាផ្សេងៗបាន ហេតុនេះអ្នកកុំភ្លេចទៅជួបគ្រូពពេទ្យតាមការណាត់ជួបឲ្យទៀងទាត់៕