សព្វថ្ងៃនេះនៅតែមានការយល់ច្រលំថា ទឹកដែលដាំពុះហើយអាចទុកចោលក្នុងកំសៀវ ហើយអាចដាំឲ្យពុះយកមកប្រើម្តងទៀតបាន។ ប៉ុន្តែការពិតវាមានហានិភ័យខ្ពស់នៅពេលដែលទឹកក្នុងកំសៀវត្រូវបានដុតកម្តៅម្តងហើយម្តងទៀត។ សម្រាប់ទឹកដែលផ្តល់ឲ្យកូនរបស់អ្នកគួរតែច្រោះឲ្យស្អាត ហើយដាំឲ្យពុះចំនួន១៥នាទីតែមួយលើកទេ ទើបសុវត្ថិភាព។
តើទឹកដាំពុះម្តងហើយម្តងទៀតមានអ្វីកើតឡើង?
១.ទឹកដែលដាំពុះក្នុងកំសៀវម្តងហើយម្តងទៀត នឹងមានលាយលោហធាតុច្រេះ។
២.ទឹកដែលដាំពុះក្នុងកំសៀវម្តងហើយម្តងទៀត នឹងកើតមានធាតុបង្កជំងឺយ៉ាងច្រើន។
តើធ្វើដូចម្តេចដើម្បីការពារជំងឺធ្ងន់ធ្ងរពីការជ្រើសរើសទឹកសម្រាប់ឆុងទឹកដោះគោឲ្យកូនញ៉ាំ?
១.ត្រូវប្រើទឹកចម្រោះ ឬទឹកស្អាតទៅដាំឲ្យពុះ។
២.កុំយកទឹកកំពុងតែក្តៅទៅឆុងទឹកដោះគោ ព្រោះវាអាចបាត់បង់សារធាតុចិញ្ចឹមនៅក្នុងទឹកដោះគោ។
៣.ទឹកដែលដាំពុះកុំទុកឲ្យត្រជាក់ពេក សីតុណ្ហភាពត្រឹម ៤០ដឺក្រេ គឺល្អបំផុតក្នុងការឆុតទឹកដោះគោហើយ។
៤.កុំព្យាយាមយកទឹកដែលដាំពុះម្តងហើយទៅកម្តៅឲ្យសោះ គឺត្រូវផ្លាស់ប្តូរទឹកថ្មីរាល់ថ្ងៃ។
៥.មួយវិញទៀត អ្នកអាចប្រើប្រាស់ទឹកបរិសុទ្ធតែមានកម្រិតស្តង់ដារខ្ពស់សម្រាប់ឆុងទឹកដោះគោឲ្យកូនក៏បានដែរ។
សរុបមកវិញចំពោះទឹកដែលដាំពុះម្តងហើយ ហាមដាច់ខាតកុំយកទៅដាំម្តងទៀតសម្រាប់ឆុងទឹកដោះគោឲ្យកូនញ៉ាំឲ្យសោះ គឺត្រូវប្តូរទឹកថ្មីរាល់ពេលដែលដាំ៕