ប្រយោជន៍៣យ៉ាងនឹងបានលើទារក គ្រាន់តែអ្នកម្តាយឱបក្រោយពេលឆ្លងទន្លេហើយភ្លាម

0
1

អំណាចនៃសេចក្តីស្រឡាញ់របស់អ្នកម្តាយ គឺមានភាពអស្ចារ្យសម្រាប់កូនៗ ជាពិសេសការឱបថ្នាក់ថ្នមពិតជាល្អបំផុតសម្រាប់ទារកទាំងអស់។ ការឱបជាភាសារាងកាយដ៏ពិសេសមួយដែលធ្វើឲ្យទារកមានអារម្មណ៍ទទួលបានក្តីស្រឡាញ់យ៉ាងពេញលេញ និងមានភាពកក់ក្តៅពីឪពុកម្តាយ។

តើការឱនទារកក្រោយពេលកើតភ្លាមមានប្រយោជន៍អ្វីខ្លះ?

១.ធ្វើឲ្យទារកសម្របខ្លួនបានលឿន

នៅពេលទារកស្ថិតក្នុងផ្ទៃ ពួកគេច្រើតែមានអារម្មណ៍ថាមានសុវត្ថិភាព។ ប៉ុន្តែនៅពេលកើតមកត្រូវពន្លឺ និងការរំខានពីបរិស្ថានខាងក្រៅ គ្រូពេទ្យនឹងធ្វើការណែនាំឲ្យអ្នកម្តាយឱបទារកភ្លាមៗ ដើម្បីឲ្យពួកគេអាចសម្របខ្លួនបានលឿន។

២.យំតិច

ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ទារកដែលត្រូវបានឪពុកម្តាយឱប នឹងទទួលបានភាពកក់ក្តៅ ហើយមិនសូវយំច្រើនដូចទារកដែលបែកពីម្តាយភ្លាមៗនោះទេ។

៣.ធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍបញ្ញា

ទារកដែលកំពុងតែស្ថិតក្នុងដំណើរការនៃការបង្កើតកោសិកាខួរក្បាល និងសរសៃប្រសាទ ប្រសិនបើទទួលបានការឱបពីម្តាយញឹញាប់ វានឹងធ្វើឲ្យខួរក្បាលមានអារម្មណ៍ថាមានសុវត្ថិភាព និងកក់ក្តៅ បញ្ចូនសញ្ញាទៅប្រព័ន្ធប្រសាទឲ្យដំណើរការបានលឿន។ ទីបំផុត នៅពេលទារកវិវត្តវ័យធំឡើងនឹងមានការចង់ចាំបានល្អ ហើយរៀនពូកែទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here