ទារកមិនព្រមគេង គេងភ្ញាក់ៗនៅពេលយប់ ម៉ាក់ៗគួរធ្វើរឿងទាំងនេះ

0
1

ទារកមិនព្រមគេង ឬគេងឧស្សាហ៍ភ្ញាក់ញឹកញាប់នៅពេលយប់ គឺជាបញ្ហាដ៏ពិបាកមួយសម្រាប់ប៉ាម៉ាក់ថ្មោងថ្មី ព្រោះទារកអាចស្រែក ឬយំខ្លាំងៗ។ ដំណេកមិនល្អអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពទារក ជាពិសេសការលូតលាស់តែម្តង។ ដូច្នេះហើយ BabyAndMom នឹងបង្ហាញពីបច្ចេកទេសសម្រាប់គ្រប់គ្រងទារកដែលមិនព្រមគេង ឬគេងភ្ញាក់ៗនៅពេលយប់។

ប្រសិនបើរឿងនេះកើតឡើងចំពោះទារកមានអាយុ៦ខែដំបូង ត្រូវបានគេចាត់ទុកជារឿងធម្មតាទេ។ ប៉ុន្តែក្នុងករណីដែលទារកមានអាយុ ៧ទៅ៨ខែ នៅតែមិនព្រមគេង គេងភ្ញាក់ញឹកញាប់នៅពេលយប់ទៀតនោះ គឺបណ្តោលមកពីពួកគេខ្លាចមនុស្សប្លែកមុខ ឬភាពឯកា។ ហេតុនេះអ្នកម៉ាក់គួរតែគេងនៅក្បែរកូន ឱបកូន និងគោះខ្នងតិចៗ ពួកគេនឹងឈប់យំ ហើយគេងបន្តដោយខ្លួនឯ។

ពេលវេលាសមស្របសម្រាប់ទារកគេង គឺត្រូវទម្លាប់ចូលគេងពីប្រលប់ ដើម្បីឲ្យពួកគេគេងបានយូរ។ មួយវិញទៀត ដើម្បីកាត់បន្ថយការឧស្សាហ៍ភ្ញាក់របស់កូន អ្នកត្រូវកែសម្រួលពន្លឺក្នុងបន្ទប់គេង ដោយប្រើអំពូលរាត្រីដែលមានពន្លឺតិចៗ ឬបិទភ្លើងតែម្តង សូម្បីតែទូរស័ព្ទ កុំព្យូទ័រក៏ត្រូវបិទដែរ ដើម្បីកុំឲ្យមានការរំខានដល់ដំណេកកូន។

នៅពេលអនុវត្តបច្ចេកទេសសាមញ្ញៗទាំងនេះហើយ កូនជាទីស្រឡាញ់របស់អ្នក ច្បាស់ជាគេងលក់ស្កប់ស្កល់រហូតទាល់ភ្លឺតែងម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here