មិនចង់ឃើញកូនស្រក់ទឹកភ្នែកដោយសារប្រះរន្ធបាត ប្រើវិធីទាំងនេះ

0
1

កុំថាឡើងមនុស្សធំ សូម្បីតែកុមារតូចៗក៏អាចកើតមានបញ្ហាប្រះរន្ធបាតដែរ។ តាមពិតហានិភ័យអាចកើតមានខ្ពស់ចំពោះទារកដែលមានអាយុក្រោម១ឆ្នាំ ហើយចំណែកទារកលើស១ឆ្នាំ មានហានិភ័យមិនសូវខ្ពស់ទេ។

ការប្រេះរន្ធបាទ កើតឡើងនៅពេលលាមករឹងឆ្លងកាត់ មានន័យថាការទល់លាមកញឹកញាប់។ លាមករឹងធ្វើឲ្យទារកមានការឈឺចាប់ជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែកក៏មានដែរ។ រោគសញ្ញារួមមាន ឈាមនៅជាប់ជាមួយលាមក ស្នាមប្រលាក់ឈាមនៅលើក្រដាសបង្គន់ មានស្នាមប្រេះតូចៗនៅក្បែររន្ធបាត មានការឈឺចាប់ពេលលាមកឆ្លងកាត់។ល។

ប្រសិនបើឃើញរោគសញ្ញាទាំងនេះ អ្នកអាចអនុវត្តបច្ចេកទេសដូចខាងក្រោម៖

១.គន្លឹះទី១

ចាក់ទឹកចូលក្នុងអាងតូចមួយ ឬចានដែក ហើយឲ្យកូនអង្គុយត្រាំ។ ធ្វើបែបនេះវានឹងផ្តល់នូវប្រសិទ្ធភាពបំបាត់ការឈឺចាប់ជុំវិញរន្ធបាត។

២.គន្លឹះទី២

ដោយសារតែការទល់លាមកអាចធ្វើឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ អ្នកគួរផ្តល់អាហារដែលស្បូរជាតិសរសៃដល់កូន។

គន្លឹះទី៣

រក្សាតំបន់រន្ធបាតឲ្យស្អាតជានិច្ច និងផ្លាស់ប្តូរកន្ទប់ឲ្យបានញឹកញាប់ ដើម្បីធានាបាក់តរីមិនបង្ករោគបន្ថែម។

គន្លឹះទី៤

ប្រសិនបើអ្នកចង់ប្រើថ្នាំបញ្ចុះ សូមប្រើតាមវេជ្ជបញ្ជា ជៀសវាងការប្រើខុសពីការវេជ្ជបញ្ជារឲ្យសោះ។

គន្លឹះទី៥

អ្នកអាចពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលបានថ្នាំ ឬក្រែមលាបព្យាបាលរន្ធបាត។ ការប្រេះរន្ធបាទ អាចជាសះស្បើយ ហើយគ្មានផលប៉ះពាល់ឡើយ ប្រសិនបើអ្នកធ្វើតាមដំបូលន្មានរបស់គ្រូពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here