កូនស្លាប់ក្នុងផ្ទៃ មិនត្រឹមតែធ្វើឲ្យឪពុកម្តាយខកបំណងនោះទេ វាក៏អាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិតអ្នកម្តាយផងដែរ ប្រសិនបើធ្វើការធ្វេសប្រហែសមិនប្រញាប់សុំជំនួយពីក្រុមគ្រូពេទ្យ។ ប៉ុន្តែបើចង់ដឹងថា កូនស្លាប់ក្នុងផ្ទៃ តើត្រូវធ្វើដូចម្តេច? មិនពិបាកទេ អ្នកអាចសង្កេតតាមដានដោយខ្លួនឯងបាន តាមរយៈរោគសញ្ញាមួយចំនួន។
១.ត្រូវចេះតាមសង្កេតមើលដោយខ្លួនឯង ប្រសិនបើកូនក្នុងផ្ទៃមានអាយុ ៥ខែឡើងទៅ មិនមានសកម្មភាពរើបំរាស់ មានន័យថាកូនរបស់អ្នកអាចស្លាប់ ត្រូវឆ្លុះអេកូដើម្បីអោយដឹងច្បាស់។
២.ប្រសិនបើទារកក្នុងផ្ទៃស្លាប់ ទំហំនៃពោះរបស់អ្នកមិនរីកធំទៅតាមចំនួនខែឡើយ។
៣.ក្បាលពោះរបស់អ្នកមិនរីកធំ តែបែរជាស្រកមកវិញ។
៤.អ្នកចេះតែធ្លាក់ឈាម និងមានអារម្មណ៍ល្ហិតល្ហៃគ្មានកម្លាំងកំហែងខ្លួន។
៥.ក្នុងករណីកូនស្លាប់ក្នុងផ្ទៃយូរ ស្ត្រីអាចធ្វើមានអាការក្តៅខ្លួន ឬឈឺក្នុងពោះ ដោយសារតែទារកបង្កទៅជារោគ។
ក្នុងករណីដែលអ្នកសង្ស័យ ឬចង់ឲ្យបានច្បាស់ អ្នកធ្វើការឆ្លុះអេកូ ប្រសិនបើទារកលចនា មានន័យថា ពួកគេមានជីវិតធម្មតាទេ៕