Skip to content

គុណសម្បត្តិ៥យ៉ាងដែលម៉ាក់មិនទាន់ដឹង គ្រាន់តែឲ្យកូនផឹកទឹកដូង

ទឹកដូង ត្រូវបានគេរកឃើញថា មានផ្ទុកវីតាមីន សារធាតុរ៉ែ និងអេឡិចត្រូវលីតសំខាន់ៗ ដែលអាចព្យាបាលជំងឺក្រពះពោះវៀន ជំងឺអាសន្នរោគ បញ្ជៀសបញ្ហាទល់លាមក និងមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺរាគរូសផងដែរ។ លើសពីនេះ វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ ដែលអាចព្យាបាលជំងឺស្ទះទឹកនោម ហើយក៏ដើរតួនាទីជាឱសថសម្រាប់គ្រុនក្តោផងដែរ។

ទោះបីជាយើងដឹងថាទឹកដូង គឺជាថ្នាំដ៏អស្ចារ្យ និងល្អសម្រាប់សុខភាពក៏ដោយ ក៏មានមនុស្សមួយចំនួននៅតែយល់ច្រលំថា ទឹកដូងមិនមានសុវត្ថិភាពចំពោះកុមារនោះទេ។

ទឹកដូង ត្រូវបានគេរកឃើញថា ជាផ្នែកមួយនៃភេសជ្ជៈដ៏ល្អបំផុតជាពិសេសនារដូវក្តៅ ហើយវាមានកាឡូរីទាប វីតាមីន និងសារធាតុរ៉ែច្រើន។ ដូច្នេះ សូមស្វែងយល់ពីអត្ថប្រយោជន៍មួយចំនួន ដែលកុមារអាចទទួលបានពីការទទួលទានទឹកដូងជាប្រចាំ។

ផ្តល់ជាតិទឹកឡើងវិញ

នារដូវក្តៅរដូវក្តៅ កុមារងាយនឹងជួបបញ្ហាខ្វះជាតិទឹកខ្លាំងណាស់។ ដូច្នេះប្រសិនបើអ្នកផ្តល់ទឹកដូងឲ្យកុមារ វានឹងជួយស្តារជាតិទឹកក្នុងខ្លួនឡើងវិញយ៉ាងឆាប់រហ័ស។

ព្យាបាលជំងឺក្រពះពោះវៀន

ទឹកដូង អាចជួយព្យាបាលជំងឺក្រពះពោះវៀន ដូជាបញ្ហារំលាយអាហារ ដំបៅក្រពះ រាគរូស ហើមពោះ ក្អួត…ជាដើម។

កាត់បន្ថយការទល់លាមក

ឈប់បារម្ភទៀតទៅនៅពេលកូនមានបញ្ហាទល់លាមក អ្នកគ្រាន់តែផ្តល់ទឹកដូង នៅអំឡុងពេលនេះឲ្យបានទៀងទាត់ អាចជួយបង្កើនកម្រិតជាតិទឹក និងជួយបន្ទន់លាមកឲ្យបន្ទោរបង់មកស្រួល។

ព្យាបាលការឆ្លងរោគលើបំពង់បង្ហូរនោម

បញ្ហាទូទៅមួយទៀតក្នុងចំណោមកុមារ គឺការឆ្លងមេរោគលើផ្លូវបង្ហូរនោម។ ទឹកដូង គឺជាថ្នាំបញ្ចុះទឹកនោម ហើយការផឹកភេសជ្ជៈនេះ អាចជួយបំបាត់ការឆ្លងមេរោគណាមួយនៅក្នុងប្លោកនោម និងបំពង់ទឹកនោម។ សម្រាប់មនុស្សដែលទទួលរងនូវគ្រួសក្នុងតម្រងនោម គួរផឹកទឹកដូងឲ្យបានញឹកញាប់ វានឹងជួយកាត់បន្ថយបញ្ហាបានខ្លះដែរ។

ជម្រុញឲ្យស្បែកមានភាពស្រស់ស្អាត

ទឹកដូង អាចជួយផ្តល់ជាតិសំណើម និងជាថ្នាំអស្ចារ្យសម្រាប់ជំនួយសុខភាពស្បែកកុមារ។ វាផ្តល់សំណើមដល់ស្បែកពីខាងក្នុង និងបំបាត់ជាតិប្រេងដែលផលិតលើសកម្រិត។ លក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី និងប្រឆាំងវីរុស មាននៅក្នុងទឹកដូង អាចជួយព្យាបាលការឆ្លងរោគលើស្បែកយ៉ាងមានប្រសិទ្ធិភាព ដោយហេតុនេះវាអាចលុបបំបាត់ការកើតឡើងនៃស្នាមជាំ និងមុន នៅលើស្បែកក្មេងបាន៕