ដើមហេតុ ៥ចំណុចនេះហើយ ធ្វើឲ្យកូនគេងមិនលក់រាល់យប់

0
1

យើងភាគច្រើនយល់ថា មានតែមនុស្សពេញវ័យទេដែលមានបញ្ហាដំណេក ហើយកុមារដឹងតែពីភាពរីករាយ និងគេងដោយសន្តិភាពជានិច្ច។ ប៉ុន្តែនោះគឺជាការយល់ខុសហើយ ព្រោះក្មេងៗជាច្រើនក៏ប្រឈមនឹងបញ្ហាដំណេកដូចមនុស្សធំដែរ។

តាមពិតមានហេតុផលនៅពីក្រោយជាច្រើនដែលបណ្តោលឲ្យកូនរបស់អ្នកពិបាកក្នុងការគេង។ ប្រសិនបើកូនរបស់អ្នកគេងមិនគ្រប់គ្រាន់ពួកគេអាចមានអារម្មណ៍មិនស្រួល ឬអត់ងងុយនៅថ្ងៃបន្ទាប់ ហើយនេះក៏ជាកត្តាដែលធ្វើឲ្យប៉ះពាល់ដល់ការសិក្សាផងដែរ។

ខាងក្រោមនេះជាមូលហេតុដែលធ្វើឲ្យកូនរបស់អ្នកពិបាកក្នុងការគេងរាល់យប់៖

ស្រម៉ុក៖ ការគេងស្រម៉ុក គឺជាជំងឺមួយដែលអាចបំផ្លាញគុណភាពដំណេករបស់កូនយ៉ាងធ្ងន់ធ្ងរ។ សូមនាំកូនរបស់អ្នកទៅជួបគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយបញ្ហា ប្រសិនបើសង្កេតឃើញពួកគេគេងស្រម៉ុករាល់យប់។

ថប់បារម្ភ៖ អ្នកប្រហែលជាគិតថា កុមារមិនចេះព្រួយបារម្ភអ្វីឡើយ ប៉ុន្តែពួកគេក៏មានសម្ពាធដែលបណ្តោលឲ្យមានបញ្ហាថប់បារម្ភដែរ។ មិនថាវាអាចជាការសិក្សា ឬការគំរាមធ្វើបាននៅឯសាលាទេ កូនរបស់អ្នកអាចបាត់បង់ដំណេកដោយសារការថប់បារម្ភ។ ប្រសិនបើអ្នកឃើញកូនពិបាកក្នុងការគេង សូមធ្វើឲ្យគាត់និយាយពីទុក្ខកង្វល់នៅក្នុងចិត្តចេញមកដើម្បីឲ្យមានភាពធូរស្រាល។

ការភ័យខ្លាច៖ ក្មេងខ្លះមានទំនោរភ័យខ្លាចមិនសមហេតុផល ឬខ្លាចភាពងងឹត។ ប្រសិនបើកូនរបស់អ្នកខ្លាចខ្មោច សូមគេងនៅជិតគាត់ ហើយធ្វើឲ្យគាត់មានអារម្មណ៍សុវត្ថិភាព។

កង្វះលំហាត់ប្រាណ៖ ក្មេងខ្លះមិនងងុយគេងដោយសារតែខ្វះសកម្មភាពរាងកាយ។ ប្រសិនបើនោះជាហេតុផលមែន ត្រូវបង្រៀនកូនបញ្ចេញសកម្មភាពរាងកាយឲ្យបានច្រើនរាល់ថ្ងៃ នោះពេលយប់កូនរបស់មានភាពល្វើយ គេងលក់ស្រួល។

ការលេងទូរស័ព្ទច្រើនពេក៖ ការលេងហ្គេម ឬមើលវីដេអូផ្សេងៗតាមរយៈទូរស័ព្ទច្រើនពេក ពួកគេអាចនឹងជក់ចិត្តមិនព្រមគេងឡើយ។ ដូច្នេះសូមកាត់បន្ថយវាបន្តិច ហើយសង្កេតមើលទម្លាប់នៃការគេងរបស់កូនរាល់ថ្ងៃ ដើម្បីកែប្រែបានទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here