ខ្ទឹមស គឺជាគ្រឿងទេសមិនអាចខ្វះបានសម្រាប់មេផ្ទះ ឬចុងភៅគ្រប់រូប ព្រោះវាអាចជួយបង្កើនរសជាតិអាហារ និងធ្វើឲ្យអាហារមានក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំ។ ទោះជាយ៉ាងណា ក្រៅពីបន្ថែមនៅក្នុងអាហារ ខ្ទឹមសនៅមានអត្ថប្រយោជន៍ជាច្រើនទៀតដែលគ្រប់គ្នាមិនទាន់ ជាពិសេសចំពោះកុមារតែម្តង។
ខាងក្រោមនេះ គឺជាគុណសម្បត្តិមួយចំនួនដែលបានមកពីខ្ទឹមស៖
ជួយព្យាបាលបញ្ហាពោះវៀន
ខ្ទឹមស ពិតជាអស្ចារ្យក្នុងការព្យាបាលបញ្ហាពោះវៀន និងជំងឺក្រពះគ្រប់ប្រភេទចំពោះកុមារ។ កុមារចូលចិត្តញ៉ាំអ្វីផ្តេសផ្តាស់ណាស់ ដូច្នេះហើយពួកគេអាចងាយប្រឈមនឹងបញ្ហក្នុងការរំលាយអាហារ។ ខ្ទឹមស មានប្រសិទ្ធភាពក្នុងការសម្លាប់ពពួកដង្កូវព្រូនដែលមានគ្រោះថ្នាក់នៅក្នុងក្រពះ ដោយមិនប៉ះពាល់ដល់មុខងារក្រពះឡើយ។
ព្យាបាលការកក្អ និងផ្តាសាយ
កុមារងាយនឹងកើតជំងឺក្អក និងផ្តាសាយខ្លាំងណាស់។ តែកុំព្រួយខ្ទឹមស មានគុណសម្បត្តិអស្ចារ្យដែលអាចជួយឲ្យកូនរបស់អ្នកមានភាពធូរស្បើយភ្លាមៗពីអាការក្អក ហៀរសំបោរ និងតឹងច្រមុះ។
ព្យាបាលការឆ្លងមេរោគក្នុងត្រចៀក
បញ្ហាទូទៅមួយទៀត គឺការឈឺត្រចៀកចំពោះកុមារ អាចត្រូវបានព្យាបាលយ៉ាងមានដោយប្រើប្រេងខ្ទឹមសលាយជាមួយប្រេងអូលីវ។ វាមិនត្រឹមតែសម្លាប់បាក់តេរីបង្កបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ការពារការឆ្លងមេរោគបន្ថែមទៀត។
នៅពេលដែលអ្នកប្រើប្រាស់ខ្ទឹមសតាមវិធី និងបរិមាណត្រឹមត្រូវអាចជួយព្យាបាលការឆ្លងមេរោគស្ទើរតែទាំងអស់ចំពោះកុមារ។ តែទោះជាយ៉ាងណាសូមមានការប្រយ័ត្ន ប្រសិនបើអ្នកប្រើប្រាស់លើសកម្រិតវាអាចបង្កឲ្យមានផលវិបាកដល់កុមារទៅវិញ៕