មិនចង់ឲ្យកូនធាត់រហូតខូចរាង មានតែប្រើវិធីទាំងនេះ

0
1

ដើម្បីប្រឆាំងនឹងភាពធាត់របស់កុមារ ការគ្រប់គ្រងចំណែកអាហាររបស់កូន គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបរិមាណអាហារជាអ្នកផ្តល់កាឡូរីសម្រាប់រាងកាយ។

ជាការពិតអាហារខ្លះមានកាឡូរីច្រើន និងខ្លះទៀតមិនមាននោះទេ។ អាហារមានផ្ទុកកាឡូរីច្រើនអាចបណ្តោលឲ្យឡើងទម្ងន់ សូម្បីតែនៅពេលញ៉ាំក្នុងបរិមាណតិចតួចក៏ដោយ។ ហេតុនេះការតាមដានបរិមាណអាហាររបស់កូន ពិតជាសំខាន់ណាស់ ដើម្បីគ្រប់គ្រងភាពធាត់។

កំណត់អាហារ

ប្រសិនបើកូននៅតូចៗ អ្នកមិនត្រូវឲ្យពួកគេញ៉ាំច្រើនពេកទេ គឺត្រូវកំណត់បរិមាណដែលសមស្របទៅតាមវ័យ។ ម្យ៉ាងវិញទៀតការដួសអាហារឲ្យកូនច្រើនៗពេក ពួកគេយល់ថា អាហារដែលនៅសល់ច្បាស់ជាចាក់ចោលពុំខាន ដូច្នេះពួកគេនឹងខំប្រឹងញ៉ាំឲ្យអស់។ លទ្ធផលកូនរបស់អ្នកនឹងក្លាយជាមនុស្សធាត់ដោយមិនដឹងខ្លួន។

ផ្តល់ផ្លែឈើជំនួសបង្អែម

សូកូឡា ការ៉េម និងស្ករគ្រាប់ មិនល្អសម្រាប់សុខភាពក្មេងនោះទេ។ ផ្ទុយទៅវិញប្រសិនបើអ្នកផ្តល់ផ្លែឈើដូចជា ចេក ឬផ្លែប៉ោម ជំនួសអាហារដែលសម្បូរជាតិស្ករ ក្មេងមិនត្រឹមតែជៀសផុតពីបញ្ហាធាត់លើសទម្ងន់ប៉ុណ្ណោះទេ ថែមទាំងមានសុខភាពល្អពេញលេញ។

ផ្តល់ទឹកដោះគោនៅពេលក្មេងឃ្លាន

ទឹកដោះគោ គឺជាអាហារដែលមានជីវជាតិខ្ពស់បំផុត ដែលសាកសមសម្រាប់កុមារទាំងឡាយ។ មិនតែប៉ុណ្ណោះការផឹកទឹកដោះគោបានគ្រប់គ្រាន់ ក្មេងនឹងកាត់បន្ថយការញ៉ាំអាហារច្រើន ដែលធ្វើឲ្យពួកគេមានសុខភាពល្អ។

ធ្វើលំហាត់ប្រាណ

ការធ្វើសកម្មភាពរាងកាយមួយថ្ងៃ១៥ទៅ៣០នាទី គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការថែរក្សាសុខភាព ហើយវាក៏អាចជួយឲ្យរាងកាយមានភាពរឹងមាំមិនឡើងទម្ងន់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here