ការសិក្សាថ្មីមួយបានបង្ហាញថា ក្មេងដែលរៀនដើរដោយជោគជ័យតាំងពីតូចមានទំនោរទៅរកការលូតលាស់ឆ្អឹងរឹងមាំ។ ជាការពិតក្មេងៗដែលអាចរត់ លោត និងដើរមុនពេលឈានដល់អាយុ ៣ឆ្នាំ មានឆ្អឹងរឹងមាំនៅពេលពួកគេធំឡើង។
មូលហេតុនៅពីក្រោយបញ្ហានេះជាការខំប្រឹងការដើរ និងរត់ អាចធ្វើឲ្យឆ្អឹងរឹងមាំ និងលូតលាស់បានល្អ។ ប៉ុន្តែកម្រិតនៃការខំប្រឹងគួរតែមានការជ្រោមជ្រែកពីឪពុកម្តាយ បើមិនដូច្នេះទេវិសាលភាពនៃការរងរបួសទំនងជាអាចកើតមាន។
ចំពោះកុមារដែលមិនខកខាតការដើរនៅមុនអាយុ៣ឆ្នាំ ហានិភ័យនៃការកើតជំងឺពុកឆ្អឹង ក៏អាចថយចុះផងដែរនៅពេលពួកគេចាស់ទៅ។
កម្រិតនៃសកម្មភាពរៀនដើរ គឺល្អសម្រាប់ឆ្អឹង និងសាច់ដុំនៅពេលពួកគេរៀនដើរ ហើយនោះគឺជាមធ្យាបាយតែមួយគត់ដែលជួយឲ្យឆ្អឹងពួកគេអាចលូតលាស់បានរឹងមាំ។
ដូច្នេះប្រសិនបើកូនរបស់អ្នកដល់ពេលរៀនដើរហើយ នៅតែមិនទាន់មានសកម្មភាពទៀត គួរតែបង្រៀនពួកគេ ដើម្បីជំរុញដល់ការអភិវឌ្ឍឆ្អឹងបានរឹងមាំនៅពេលធំឡើង៕