ស៊ុត ត្រូវបានគេចាត់ទុកជាអាហារដ៏ល្អបំផុតសម្រាប់មនុស្សគ្រប់រូប ព្រោះមានមានរសជាតិឆ្ងាញ់ ហើយផ្តល់សារធាតុចិញ្ចឹមសំខាន់ៗយ៉ាងច្រើន។ សូម្បីតែកុមារតូចៗក៏គ្រូពេទ្យអនុញ្ញាតឲ្យទទួលទានដែរ ដោយសារតែវាអាចជួយជំរុញដល់ការលូតលាស់ និងធ្វើឲ្យរាងកាយមានសុខភាពល្អ។
តើពេលណាទើបទារកអាចញ៉ាំស៊ុតបាន?
នេះជាសំនួរសំខាន់មួយដែលឪពុកម្តាយទាំងអស់ចង់ដឹងចម្លើយ ព្រោះថាគ្មានអ្នកណាចង់ឃើញកូនទន់ខ្សោយ ហើយមើលទៅខ្វះអាហារូបត្ថម្ភនោះទេ។
អ្នកជំនាញផ្នែកចំណីអាហារបានផ្តល់អនុសាសន៍ថា ស៊ុតលឿងពិតមានសុវត្ថិភាពបំផុតចំពោះទារក ដែលទើបនឹងផ្តល់អាហារដំបូង(៦ខែឡើង) ក្រៅពីទឹកដោះម្តាយ។ ព្រោះវាពោរពេញទៅដោយអាហារូបត្ថម្ភខ្ពស់ អាចជំរុញដល់ការលូតលាស់បានល្អ ហើយកាត់បន្ថយភាពក្រិនដល់ទៅ ៤៧ភាគរយឯណោះ។
ចំពោះទាករ ដែលមានអាយុចាប់ពី៨ខែឡើងទៅអាចញ៉ាំស៊ុតទាំងមូលបាន មានន័យថាទាំងស៊ុតស និងស៊ុតលឿង។ ព្រោះទារកចម្រើនដល់វ័យនេះ អាចមានសមត្ថភាពអាចប្រយុទ្ធប្រឆាំងនឹងបញ្ហាអាឡែកស៊ីបាន៕