បញ្ឈប់​ទម្លាប់​ផ្តុំ ឬ​ទំពារ​អាហារ​បញ្ចុក​កូន​ទៀត​ទៅ កូន​អាច​ប្រឈម​ហានិភ័យ​

0
1

វា​ពិតជា​គួរ​ឲ្យ​បារម្ភ​ណាស់ បាក់តេរី​នៅតាម​ចន្លោះប្រហោង​ធ្មេញ​អា​ចប​ណ្តោ​ល​ឲ្យ​ធ្មេញ​ពុក ដែល​ភាគច្រើន​ត្រូវបាន​គេ​រកឃើញថា​ជា​បាក់តេរី ដូចគ្នា​ទៅនឹង​បាក់តេរី​នៅក្នុង​មាត់​របស់​ឪពុកម្តាយ​ដែរ។ រហូតដល់​គេ​សន្និដ្ឋានថា ការ​ខាំ ការ​ផ្តុំ ឬ​ទំពារ​អាហារ​បញ្ចុក​កូន គឺជា​ដើមហេតុ​ដែល​នាំ​ឲ្យ​កូន​កើតមាន​បញ្ហា​ពុក​ធ្មេញ។

ការថែរក្សា​មាត់​ធ្មេញ​ត្រូវបាន​អនុវត្ត​តាំងពី​ទារក​ស្ថិតក្នុង​ស្បូន​ម្ល៉េះ ព្រោះថា​ប្រសិនបើ​អ្នកទទួលបាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​រួមទាំង​កាល់ស្យូម ផូស្វ័រ វីតាមីន នឹងធ្វើ​ឲ្យ​ធ្មេញ​ល្អ​តាំងពី​កំណើត។ ម្យ៉ាងវិញទៀត ការថែរក្សា​មាត់​ធ្មេញ​របស់​កូន​ឲ្យ​មាន​សុខភាព​ល្អ សូម​ព្យាយាម​សង្កេតមើល​ធ្មេញ និង​អណ្តោ​តរបស់​កូន​មុនពេល​ចូល​គេង ថា​បាន​សម្អាត​ល្អ​ហើយ​ឬ​នៅ។ កុំ​អនុញ្ញាត​ឲ្យ​មាន​កំទេចកំទី​អាហារ​នៅលើ​អណ្តោត ឬ​ធ្មេញ​ឲ្យ​សោះ ប្រសិនបើ​វា​នៅជាប់​គាំង​យូរ​អាច​ប្រឈម​នឹង​បញ្ហា​ពុក​ធ្មេញ។

សូម្បីតែ​ការ​ដុសធ្មេញ និង​ថែ​ទាំង​មាត់​ធ្មេញ​មិនបាន​ត្រឹមត្រូវ​ក៏​អាច​បង្ក​ដល់​បញ្ហា​ពុក​ធ្មេញ​របស់​កុមារ​ផងដែរ ប៉ុន្តែ​សំខាន់​ជាងនេះទៅទៀត​គឺ​ការចម្លង​បាក់តេរី​ពី​ម្តាយ​ទៅ​កូន។ ប្រសិនបើ​អ្នក​ម្តាយ​ចូលចិត្ត​ផ្លុំ​អាហារ ឬ​ទំពារ​អាហារ​បញ្ចុក​កូន អាចបង្កើត​ហានិភ័យ​នៃ​ការបង្ក​ឲ្យ​មាន​ធ្មេញ​ពុក​ដោយ​មិនដឹង​ខ្លួន។

វិធី​ការពារ​បញ្ហា​ពុក​ធ្មេញ

១.គ្រប់គ្រង​អនាម័យ​មាត់​របស់​ឪពុកម្តាយ និង​អ្នក​មើលថែ​ទាំងអស់​នៅ​ជិត​កូន តាមរយៈ​ការ​ដុស​សម្អាត​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ​ជាប្រចាំ និង​ទៅ​ជួប​ពេទ្យធ្មេញ​រៀងរាល់ ៦ខែម្តង។

២.ត្រូ​តឹងរឹង​ជាមួយ​មនុស្ស​គ្រប់គ្នា​ដែល​ចិញ្ចឹម​កូន ដោយ​កុំ​ឲ្យ​ផ្លុំ​អាហារ កុំ​ប្រើ​ស្លាបព្រា​រួមគ្នា ឬ​ទំពារ​អាហារ​បញ្ចុក​កូន​ឲ្យ​សោះ។

៣.ចំពោះ​កុមារ​ដែល​មិនទាន់មាន​ធ្មេញ​អាច​សម្អាត​បាន​ដោយ​ប្រើ​កន្សែង​ស្អាត​រុំ​នៅលើ​ចង្អុលដៃ ហើយ​ជ្រលក់​ទឹក​ក្តៅ​ឧណ្ឌៗមក​ជូត​សម្អាត​នៅលើ​អញ្ចាញធ្មេញ និង​អណ្តោត។

ចំពោះ​កុមារ​ដែលមាន​ការសម្អាត​លើកដំបូង​អាចមាន​ផល​លំបាក​ខ្លះ ប៉ុន្តែ​សូម​ព្យាយាម​ដើម្បី​មាត់​ធ្មេញ​របស់​កូន​មាន​សុខភាព​ល្អ និង​មិនមាន​ជំងឺ​ពុក​ធ្មេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here