មូលហេតុ រោគសញ្ញា និងវិធីការពារកុមារក្រោមអាយុ៥ឆ្នាំពីជំងឺ4S

0
1

ជំងឺ4S ដែលឈ្មោះពេញហៅថា Staphylococcal Scalded S syndrome(SSSS) គឺជាជំងឺរលាកស្បែកដ៏អាក្រក់មួយប្រភេទ ដែលអាចកើតមានចំពោះកុមារក្រោមអាយុ៥ឆ្នាំ ដោយសារតែពួកគេនៅមានប្រព័ន្ធភាពស៊ាំទាប។ តើជំងឺ 4S មានរោគសញ្ញាអ្វីខ្លះ? តើមូលហេតុអ្វីដែលបណ្តោលឲ្យកើតជំងឺនេះ? តើត្រូវការពារដោយរបៀបណា?

រោគសញ្ញានៃជំងឺ 4S ចំពោះកុមារ

១.ក្មេងមានអាការៈគ្រុនក្តៅខ្លាំង យំរហូត។

២.ស្បែករាងកាយទាំងមូលមានពណ៌ក្រហម ជាពិសេសជុំវិញមាត់ ភ្នែក បំពង់ក និងភ្នាសច្រមុះ។

៣.នៅពេលប៉ះពាល់ស្បែកក្រហម កុមារនឹងមានអារម្មណ៍ឈឺចាប់ខ្លាំង។

៤.តំបន់ក្រហមនៃស្បែកចាប់ផ្តើមប្រែជាពងបែក។

៥.ប្រសិនបើការបង្ករោគចូលក្នុងចរន្តឈាមដោយផ្ទាល់ អាចបណ្តោលឲ្យមានជំងឺនៃសរីរាង្គខាងក្នុងរួមមាន ឆ្អឹង សួត បេះដូងជាដើម។

មូលហេតុដែលបណ្តោលឲ្យកើតជំងឺ 4S ចំពោះកុមារ

ការឆ្លងមេរោគបាក់តេរីនៅលើស្បែកត្រូវបានគេចាត់ទុកជារឿងធម្មតាសម្រាប់មនុស្សពេញវ័យ ប៉ុន្តែពេលវាកើតមកលើក្មេងតូចក្រោមអាយុ៥ឆ្នាំ អាចបង្កឲ្យកើតជាជំងឺនេះ ហើយភាគច្រើនគឺឆ្លងមកពីមនុស្សពេញវ័យផងដែរ។

របៀបការពារកុមារកុំឲ្យកើតជំងឺ 4S

១.ទារកត្រូវមឹមទឹកដោះម្តាយ ដើម្បីឲ្យប្រព័ន្ធភាពស៊ាំមានភាពរឹងមាំរហូតដល់ ៦ខែ ឬយូរបំផុតតាមដែលអាចធ្វើទៅបាន។

២.រាល់គ្រឿងសម្ភារៈ សម្លៀកបំពាក់របស់របរគ្រប់យ៉ាងរបស់កូន ត្រូវតែសម្អាត និងមានអនាម័យគ្រប់ពេល។

៣.ជ្រើសរើសផលិតផលសម្អាតដែលត្រូវបានអនុញ្ញាតដោយវេជ្ជបណ្ឌិត ទាំងការសម្អាតរាងកាយ និងរបស់របរក្មេង។

៤.រក្សាក្រចករបស់អ្នកឲ្យនៅស្អាត និងខ្លីជានិច្ច។

៥.កុំឲ្យមនុស្សដែលមិនស្គាល់ ឬជនប្លែកមុខប៉ះកូនរបស់អ្នកឲ្យសោះ។

៦.កុំប្រើរបស់របរមនុស្សធំ រួមជាមួយក្មេងក្រោមអាយុ៥ឆ្នាំ។

៧.កុំយកកុមារក្រោមអាយុ៥ឆ្នាំ ចេញទៅក្រៅផ្ទះ ឬតំបន់ដែលមានមនុស្សច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here