ពេលពពោះចេះតែបារម្ភខ្លាចសក់ជ្រុះមែនទេ? ឈប់ភ័យទៅវិធីនេះអាចគ្រប់គ្រងបាន

0
1

អំឡុងពេលមានផ្ទៃពោះ រាងកាយអ្នកម្តាយបង្កើតអ័រម៉ូនមួយប្រភេទហៅថា Progesterone ហើយនៅពេលអ័រម៉ូននេះផលិតឡើងវានឹងបណ្តោលឲ្យសក់ និងស្បែកក្បាលមានសភាពស្ងួត។ នេះជាមូលហេតុដែលធ្វើឲ្យសក់ជ្រុះ និងបែកចុងយ៉ាងងាយបំផុត។ ដូច្នេះដើម្បីគ្រប់គ្រងបញ្ហាសក់ជ្រុះអំឡុងពេលមានផ្ទៃពោះ កុំភ្លេចធ្វើរឿងសាមញ្ញៗទាំងនេះ។

១.ការកាត់សក់ឲ្យខ្លីមិនមែនជាដំណោះស្រាយត្រឹមត្រូវទេ ដោយសារតែបញ្ហាកើតឡើងពីខាងក្នុងនៃរាងកាយ ដែលជាការផ្លាស់ប្តូរអ័រម៉ូន។ ដូច្នេះអ្នកគួរតែចាប់ផ្តើមជាមួយនឹងការញ៉ាំអាហារដែលសម្បូរជាតិដែក ហើយសុំជំនួយពីគ្រូពេទ្យដើម្បីកាត់បន្ថយការបាត់បង់សក់កាន់តែច្រើន។

២.​ប្រើផលិតផលប្រេងអូលីវ ដើម្បីផ្តល់កាត់បន្ថយសក់ជ្រុះ និងជម្រុះឲ្យឆាប់ដុះលឿងបំផុត។ ព្រោះប្រេងធម្មជាតិមួយមួយប្រភេទនេះអាចជួយចិញ្ចឹមស្បែកក្បាលដោយផ្តល់សំណើម និងមានប្រសិទ្ធិភាពធ្វើចរាចរឈាមនៅលើស្បែកក្បាលផងដែរ។ ដោយគ្រាន់តែយកប្រេងអូលីវមកម៉ាស្សាលើស្បែកក្បាលប្រហែលជា១០នាទី បន្ទាប់មកលាងជម្រះជាមួយនឹងទឹកស្អាតចេះ។

៣.ចំពោះសាប៊ូកក់សក់ គួរជ្រើសរើសផលិតផលដែលមានគុណភាពល្អសាកសមជាមួយនឹងប្រភេទសក់របស់អ្នក ដើម្បីជៀសវាងបញ្ហាអាឡែស៊ី។ នេះជាវិធីសាស្ត្រមួយទៀតសម្រាប់បញ្ជៀសបញ្ហាជ្រុះសក់អំឡុងពេលមានផ្ទៃពោះ។

៤.នៅពេលសិតសក់ អ្នកគួរតែប្រើក្រាស់ដែលមានប្រហោងធំៗ ដើម្បីកាត់បន្ថយការជ្រុះសក់នៅពេលសិតសក់ ព្រោះសុខភាពសក់នៅពេលនេះមានភាពទន់ខ្សាយណាស់។

៥.ជៀសវាងការចង់សក់ ព្រោះវាដូចជាការទាញបោចសក់គ្រប់ពេល ហើយទីបំផុតសក់របស់អ្នកនឹងជ្រុះកាន់តែច្រើន។

ទាំងនេះគ្រាន់តែជាវិធីសាមញ្ញៗប៉ុណ្ណោះ ប៉ុន្តែវាអាចជួយកាត់បន្ថយបញ្ហាជ្រុះសក់របស់ឲ្យស្ត្រីមានផ្ទៃពោះទាំងឡាយបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here