ការគេងត្រូវបានគេចាត់ទុកជាចំណែកមួយដែលមិនអាចខ្វះបានសម្រាប់មនុស្សគ្រប់គ្នា ព្រោះវាអាចជួយលើកកម្ពស់ដល់ការជួសជុលកោសិកាដែលខូចខាត និងប្រមូលផ្តុំថាមពលដែលបាត់បង់ឲ្យត្រលប់មកវិញក្រោយពេលបំពេញការងារពេញមួយថ្ងៃ។ ក៏ប៉ុន្តែបើអ្នកគេងមិនបានគ្រប់គ្រាន់វិញនោះ អាចបណ្តោលឲ្យប៉ះពាល់ដល់ការផលិតអ័រម៉ូន ប្រឈមនឹងការកើតបញ្ហាសុខភាពផ្សេងៗ និងប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ។
ចុះបើស្ត្រីមានផ្ទៃពោះគេងមិនបានគ្រប់គ្រាន់វិញ តើមានផលប៉ះពាល់អ្វីខ្លះដែរ? វាពិតជាមាន ហើយអាចធ្ងន់ធ្ងរថែមទៀត។
១.ទារកមានការអភិវឌ្ឍរាងកាយយឺត សូម្បីតែការលូតលាស់ខួរក្បាលក៏ថយចុះដែរ។
២.ប្រសទិទ្ធភាពនៃការផ្គត់ផ្គង់ឈាមទៅកាន់ទារកទាប ឬមិនគ្រប់គ្រាន់តាមតម្រូវការ។
៣.ទម្ងន់ស្រាលជាងការរំពឹងទុក ហើយការលូតលាស់អ្វីគ្រប់យ៉ាងក៏យឺតជាងក្មេងដទៃទៀតដែរ។
ដូច្នេះដើម្បីលើកកម្ពស់ដល់សុខភាពខ្លួនឯង ក៏ដូចជាជំរុញដល់ការអភិវឌ្ឍកូនក្នុងផ្ទៃ អ្នកម្តាយទាំងឡាយគួរតែព្យាយាមគេងឲ្យបានគ្រប់គ្រាន់៕