ខុសត្រូវអីអាចនិយាយគ្នាបាន កុំហិង្សាញឹកពេកប្រយ័ត្នកូនមានបញ្ហាផ្លូវចិត្ត

0
1

ការសិក្សាថ្មីមួយបានបង្ហាញថា ការអប់រំកូនដោយប្រើអពើហិង្សា គឺជាគំនិតអាក្រក់បំផុត ព្រោះវាមិនអាចជួយកែប្រែកូនឲ្យបានប្រសើរឡើងនោះទេ​ តែផ្ទុយទៅវិញក្មេងនឹងមានអាម្មណ៍ថាចង់ប្រឆាំងនឹងឪពុកម្តាយ ប្រសិនបើពួកគេត្រូវរងនូវការវាយដំខ្លាំងពេក។

ដូចគ្នានេះដែរ ក្មេងខ្លះមានអាកាប្បកិរិយាស្អប់ខ្ពើមនឹងសង្គមនៅពេលត្រូវបានវាយដំយ៉ាងខ្លាំងជាប្រចាំ។ នេះជារកឃើញមួយផ្នែក ក្រោយពីការសិក្សាត្រូវបានចំណាយពេលអស់ជាច្រើនទស្សវត្ស ទៅលើការកុមារជាងមួយលាននាក់។

ការប្រើហិង្សាទៅលើកូនក្នុងទម្រងណាក៏ដោយ អាចធ្វើឲ្យពួកគេមានអារម្មណ៍ឆាប់ខឹង និងបង្កើតបញ្ហាសុខភាពផ្លូវចិត្តមួយចំនួន។ ហេតុនេះឪពុកម្តាយដែលចង់ឃើញកូនមានសុខភាពផ្លូវចិត្តល្អ គួរតែជៀសឲ្យឆ្ងាយពីការប្រើអំបើហិង្សា។

ការសិក្សានេះក៏បានបង្ហាញផងដែរថា កុមារដែលត្រូវបានរងនូវអំពើហិង្សាពីឪពុកម្តាយញឹកញាប់ បានបង្ហាញអាកប្បកិរិយាមិនចេះចូលរួមក្នុងសង្គមនៅពេលពួកគេធំឡើង។ អ្នកខ្លះបានបង្ហើតការស្អប់ខ្ពស់ចំពោះឪពុកម្តាយខ្លួនេង ហើយអ្នកខ្លះទៀតមានភាពស្មុគស្មាញច្រើនក្នុងជីវិត និងមានអារម្មណ៍ភ័យខ្លាចរហូត។

ទោះបីជាឪពុកម្តាយជាច្រើនជឿថា វាជាមធ្យាបាយតែមួយគត់ដើម្បីរក្សាកូនឲ្យមានវិន័យល្អ និងស្តាប់បង្គាប់ តែការសិក្សាបង្ហាញថា វាពិតជាខុសទាំងស្រុង។ ដូចគ្នានេះផងដែរ អ្នកជំនាញផ្នែកសុខភាពបានព្រមានអំពីផលប៉ះពាល់ធ្ងន់ធ្ងរចំពោះកុមារ ប្រសិនបើពួកគេត្រូវរងនូវការដាក់ទណ្ឌកម្មវាយដំនៅវ័យកុមារភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here