របៀបជ្រើសទ្រនាប់ជើងដែលត្រឹមត្រូវសម្រាប់ម៉ាក់ៗពេលតាំងភគ៌

0
1

អ្នកម៉ាក់ភាគច្រើនមិនសូវខ្វល់ខ្វាយជាមួយនឹងទ្រនាប់ជើងនោះទេ ព្រោះគិតថាវាជារឿងតូចតាច ប៉ុន្តែការជ្រើសរើសមិនបានត្រឹមត្រូវអាចបង្កឲ្យមានគ្រោះថ្នាក់ដូចជាការដើរដួល ឬឈឺជើងជាដើម។ ដូច្នេះដើម្បីងាយស្រួលក្នុងការធ្វើសកម្មភាពផ្សេងៗ ឬការដើរ ម៉ាក់ៗគួរចេះជ្រើសរើសទ្រនាប់ជើងដែលសមស្រប។

១.ទ្រនាប់ជើងត្រូវតែគ្មានកែង

ទ្រនាប់ជើងតែមួយគត់ដែលអាចជៀសផុតពីបញ្ហារអិល ឬដួលបាន គឺមានបាតរាបស្មើ។ ម្យ៉ាងទៀតទ្រនាប់ជើងបែបនេះ អាចជួយរក្សាតុល្យភាពទ្រទម្ងន់បានល្អប្រសើរ កាត់បន្ថយការឈឺខ្នង និងការឡើងប៉ោងនៃសសៃវ៉ែន។

២.ជ្រើសរើសទំហំដែលសមស្រប

ដោយសារតែជើង អំឡុងពេលមានផ្ទៃពោះចេះតែប្តូរទំហំធំជាងមុន ដូច្នេះអ្នកម៉ាក់មិនគួរជ្រើសទ្រនាប់ជើងដែលមានទំហំល្មមតែម្តងនោះទេ។ ទ្រនាប់ជើងត្រូវមានភាពទូលាទំហំធំជាងជើង១សង់ទីម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើចលនា និងការដោះចេញចូល។

៣.ជ្រើសទ្រនាប់ជើងដែលធ្វើពីស្បែកទន់ៗ

សម្រាប់អ្នកម្តាយដែលត្រូវឈររយៈពេលយូរ ត្រូវបានអ្នកជំនាញណែនាំឲ្យជ្រើសទ្រនាប់ជើងដែរមានសភាពទន់ៗ ដើម្បីកាន់បន្ថយសម្ពាធសាច់ដុំនៅពេលឈរយូរ។

៤.ជៀសវាងទ្រនាប់ជើងដែលពិបាកដោះចេញ

ដូចជាទ្រនាប់ជើងដែលមានខ្សែចងច្រើន ឬទ្រនាប់ជើងដែលមានរាងស្រួចខាងមុខខ្លាំង ដែលអាចបណ្តោលឲ្យកកិតម្រាមជើង។ បដិសេធដាច់ខាតមិនពាក់ទ្រនាប់ជើងដែលមានកែងខ្ពស់ ព្រោះវាអាចធ្វើឲ្យអ្នកម៉ាក់ដួល ឬឈឺឆ្អឹងខ្នងថែមទៀត។

ទោះបីជាការជ្រើសទ្រនាប់ជើងគឺជារឿងតូចតាច ប៉ុន្តែប្រសិនបើអ្នកម៉ាក់ទាំងឡាយមិនយកចិត្តទុកដាក់ វាបង្កគ្រោះថ្នាក់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here