តិចនិចថែរស្បែកកូនជាទីស្រឡាញ់កុំឲ្យស្ងួត ក្នុងរដូវរងា

0
1

រដូវរងាចូលមកដល់ហើយ ចូរប្រយ័ត្នចំពោះបញ្ហាសុខភាពទាកតូចៗ ជាពិសេសជំងឺទាក់ទងនឹងផ្លូវដង្ហើមតែម្តង។ ក្រៅពីជំងឺទូទៅមួយនេះនៅមានបញ្ហាផ្សេងទៀតដែលទារកត្រូវប្រឈមខ្លាំងនៅក្នុងរដូវរងា គឺបញ្ហាស្បែកស្ងួតបែកស្រកា ដែលបណ្តោលមកពីអាកាសធាតុត្រជាក់ គួបផ្សំជាមួយនឹងការធ្លាក់ខ្យល់ផងនោះ។

ទោះជាយ៉ាងបញ្ហាស្បែករបស់ទារកស្ងួតអាចដោះស្រាយបាន ប្រសិនបើអ្នកម្តាយអនុវត្តតិចនិចទាំងនេះ។

១.ស្លៀកសម្លៀកបំពាក់ក្រាស់ៗឲ្យកូន ឬស្លៀកសម្លៀកបំពាក់ដែលផ្តល់នូវភាពកក់ក្តៅ ព្រោះនៅពេលសីតុណ្ហភាពរាងកាយក្តៅ វានឹងធ្វើឲ្យប្រព័ន្ធឈាមរត់បានល្អ។ ការស្លៀកសំលៀកបំពាក់ក្រាស់ៗ ខ្យល់ត្រជាក់មិនអាចធ្វើឲ្យស្បែកទារកស្ងួតបានទេ។

២.ក្រោយពេលងូតទឹកម្តងៗ ត្រូវលាបឡេឲ្យទារក ដើម្បីកាត់បន្ថយភាពស្ងួតនៃស្បែក។ ចំពោះឡេសម្រាប់ទារក អ្នកត្រូវរកឡេដែលមានគុណភាព ឬត្រូវបានណែនាំដោយវេជ្ជបណ្ឌិត។

៣.កុំងូតទឹកក្តៅដែលមានសីតុណ្ហភាពខ្ពស់ពេក ព្រោះវាអាចធ្វើឲ្យស្បែកទារកស្ងួត​ និងខ្វះសំណើម។

៤.មុនពេលងូតទឹក​ សូមលាយប្រេងសម្រាប់លាបស្បែកទារក ចូលទៅក្នុងទឹក ដើម្បីបន្ថែមជាតិសំណើមដល់ស្បែក។

៥.ផ្តល់ទឹកឲ្យកូនញ៉ាំឲ្យបានច្រើន បន្ទាប់ពីញ៉ាំអាហារ ឬផឹកតិចៗឲ្យបានញឹកញាប់ពេញមួយថ្ងៃ ដើម្បីផ្តល់សំណើមដល់ស្បែកពីខាងក្នុង។

ការធ្វើសកម្មភាពដូចខាងលើ មិនត្រឹមតែអាចជួយការពារស្បែកទារកឲ្យជៀសផុតពីបញ្ហាស្ងួតគ្មានសំណើមប៉ុណ្ណោះទេ តែវាក៏ជួយសាងភាពជិតស្និតរវាងម្តាយនិងកូនឲ្យកាន់តែប្រសើរឡើងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here