រោគសញ្ញា និងវិធីព្យាបាលពងបែកក្នុងមាត់កុមារកុំឲ្យឈឺចាប់តទៅទៀត

0
1

រាងកាយរបស់មនុស្សម្នាក់មានប្រព័ន្ធភាពសាំដែលអាចជួយទប់ទល់នឹងជំងឺមួយចំនួន ដោយសារតែកត្តាបរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយពេលខ្លះប្រព័ន្ធភាពស៊ាំរបស់មនុស្សបរាជ័យក្នុងការការពារ ធ្វើឲ្យរាងកាយធ្លាក់ខ្លួនឈឺ។

នៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយ បញ្ហាមួយក្នុងបញ្ហាជាច្រើនដែលកុមារត្រូវប្រឈម គឺពងបែកក្នុងមាត់។ ជំងឺនេះអាចបង្កឡើងដោយភាពស្ត្រេស គួបផ្សំជាមួយកត្តាហ្សែន និងស្ថានភាពរបបអាហារមិនល្អ។ ការឆ្លងវីរុស មេរោគផ្សិតនៅក្នុងមាត់ ការរងរបួសដោយសារការខាំ និងការទទួលទានវីតាមីនទាប ក៏ជាមូលហេតុដែលអាចកើតមានផងដែរ។

ពងបែកក្នុងមាត់អាចធ្វើឲ្យកុមារមានការឈឺចាប់ ដែលធ្វើឲ្យពួកគេប្រហែលជាបដិសេធមិនព្រមបរិភោគអាហារ យំញឹក ហើយថែមទាំងមានអារម្មណ៍មួម៉ៅថែមទៀត។

រោគសញ្ញានៃពងបែកក្នុងមាត់ចំពោះកុមារ

  • លេចឡើងដុំពកពណ៌សមូលៗ។
  • ពងបែកលេចឡើងតាមបណ្តោយផ្នែកខាងក្នុងនៃមាត់ អញ្ចាញ និងអណ្តោត។
  • ឈឺចាប់ជាពិសេសនៅពេលញ៉ាំអាហារប្រៃ និងហឹរ។
  • គ្រុនក្តៅ នឹងកើតមានប្រសិនបើពងបែកចាប់ផ្តើមឆ្លង។

ការព្យាបាលជាបន្ទាន់ប្រសិនបើពងបែកចាប់ផ្តើមកើតឡើង

  • ពងបែកអាចព្យាបាលជាក្នុងរយៈពេល ៤ទៅ៧ថ្ងៃ ដោយការខ្ពុរមាត់ជាមួយទឹកអំបិលជាប្រចាំ។
  • ការទទួលទានវត្ថុរាវដូចជា ទឹកដែលមានអេឡិចត្រូលីត និងទឹកផ្លែឈើស្រស់។
  • ការព្យាបាលដោយប្រើថ្នាំអង់ទីបីយោទិច តាមវេជ្ជបញ្ជា។

ដើម្បីការពារកូនកុំឲ្យកើតពងបែកក្នុងមាត់ អាណាព្យាបាលត្រូវណែនាំឲ្យកូនដុសធ្មេញ២ទៅ៣ដងក្នុងមួយថ្ងៃ។ ហាមកុំឲ្យកូនដាក់វត្ថុផ្សេងៗចូលក្នុងមាត់ ដើម្បការពារកុំឲ្យមានការឆ្លងមេរោគ ហើយពងបែកនឹងកើតឡើង។ លាងសម្អាតប្រដាប់ក្មេងលេងទាំងអស់ រួមទាំងក្បាលមឹមសម្រាប់កូនបៀបលេងផងដែរ។ ផ្តល់អាហារដែលមានអនាម័យដល់កូន ដើម្បីជៀសឆ្ងាយពីការឆ្លងបាក់តេរី និងវីរុស ដែលជាបុព្វហេតុនៃពងបែកទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here