ប្រសើរណាស់! ឲ្យកូនលេងក្រោមពន្លឺព្រះអាទិត្យ អាចគេចផុតពីបញ្ហាមីញ៉ូបភ្នែក

0
1

តើអ្នកដឹងទេ ហេតុអ្វីបានជាអ្នកជំនាញខាងសុខភាពណែនាំឲ្យកុមារមានសកម្មភាពក្រៅផ្ទះរាល់ថ្ងៃ? ជាការប្រសើរណាស់ការសិក្សាថ្មីមួយអះអាងថា វាល្អសម្រាប់សុខភាពភ្នែករបស់កុមារ ហើយកាត់បន្ថយហានិភ័យវិវត្តទៅរកភាពមីញ៉ូប។

កុមារគួរប៉ះពាល់ពន្លឺព្រះអាទិត្យ ប្រសើរជាងការអង្គុយមើលទូរទស្សន៍ ឬទូរស័ព្ទនៅក្នុងផ្ទះ។ ការសិក្សាមួយបានបង្ហាញថា ក្មេងដែលមិនប៉ះពាល់នឹងពន្លឺព្រះអាទិត្យ អាចប្រឈមនឹងបញ្ហាភ្នែកមើលមិនសូវច្បាស់(មីញ៉ូបឆ្ងាយ)។

អ្នកជំនាញសុខភាពបាននិយាយថា ការចំណាយពេលប៉ះពាល់ជាមួយនឹងពន្លឺព្រះអាទិត្យ អាចជួយស្រោចស្រង់កុមារដែលកំពុងទទួលរងនូវជំងឺមីញ៉ូប ឲ្យប្រសើរឡើងវិញ។

តើមួយថ្ងៃកុមារត្រូវលេងក្រោមពន្លឺព្រះអាទិត្យប៉ុន្មានម៉ោង

អ្នកស្រាវជ្រាវបានបង្ហាញថា ការចំណាយពេលលេងក្រោមពន្លឺព្រះអាទិត្យ២ទៅ៣ម៉ោងក្នុងមួយថ្ងៃ អាចទទួលបានអត្ថប្រយោជន៍ចំពោះសុខភាព ហើយការពារហានិភ័យពីជំងឺមីញ៉ូបថែមទៀត។

ជាទូទៅកុមារពុំសូវចង់ទៅលេងនៅខាងក្រៅនោះទេ គឺភាគច្រើនអង្គុយលេងទូរស័ព្ទ ឬមើលទូរទ្សន៍នៅតែក្នុងផ្ទះប៉ុណ្ណោះ រហូតធ្វើឲ្យវាក្លាយជាចំណែកមួយនៃជីវិតប្រចាំថ្ងៃទៅហើយ។ ប៉ុន្តែដើម្បីជួយឲ្យកែវភ្នកកូនមានសុខភាពល្អ អ្នកគួរតែបញ្ចុះបញ្ចូល ឬឧស្សាហ៍នាំពួកគេទៅលេងនៅសួនច្បារខាងក្រៅឲ្យបានញឹកញាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here