តិចនិចថែរាងអ្នកម៉ាក់ឲ្យស្អាតដូចពីមុន ក្រោយពេលសម្រាលហើយ

0
1

ក្នុងរយៈពេល៦សប្តាហ៍បន្ទាប់ពីកសម្រាលកូន ឬ១២សប្តាហ៍បន្ទាប់ពីសម្រាលដោយវះកាត់ គឺជាពេលវេលាដែលគ្រូពេទ្យណែនាំឲ្យអ្នកម៉ាក់ចាប់ផ្តើមថែរាងឡើងវិញ។ ជឿថាភាពស្រស់ស្អាត និងស្ត្រីត្រូវនៅជាមួយគ្នាជានិច្ច ដូច្នេះក្រោយពេលសម្រាល អ្នកម៉ាក់គួរដឹងពីតិចនិចធ្វើលំហាត់ប្រាណមួយចំនួន ដើម្បីសម្រករាងឲ្យស្រស់ស្អាតដូចកាលមិនទាន់មានកូន។

តើធ្វើដូចម្តេចដើម្បីប្តូររាងអ្នកម៉ាក់ឲ្យស្អាតឡើងវិញបន្ទាប់ពីសម្រាល?

១.ជំហ៊ានដំបូងត្រូវចាប់ផ្តើមដើរធម្មតាសិន បន្ទាប់មកបង្កើនល្បឿនបន្តិចម្តងៗក្រោយដើរបាន២ទៅ៣ជុំ។

២.ធ្វើចលនាអាងត្រគាក ព្រោះសាច់ដុំនៅតំបន់នេះមានភាពទន់ខ្សោយ ដោយសារតែការសម្រាលកូន។ ចាប់ផ្តើមគេងនៅលើផ្ទៃរាប់ស្មើ ហើយបញ្ឈរជង្គង់ រួចលើកត្រគាកឡើង៥ទៅ១០វិនាទី ទើបទម្លាប់ចុះវិញ។ សម្រាក៣វិនាទី ហើយធ្វើឡើងវិញឲ្យបាន ១០ទៅ ១៥ដងក្នុងមួយថ្ងៃ។

៣.ការធ្វើលំហាត់ប្រាណខ្លាំងៗអាចអនុវត្តទៅបានលុះត្រាតែវេជ្ជបណ្ឌិតអនុញ្ញាត។ តែការលំហាត់ប្រាណដែលត្រូវបានណែនាំរួមមាន ការរាំតាមចង្វាក់ភ្លេង ការដើរលឿន ការហែលទឹក ។ល។

៤.មួយចំណុចទៀត ការដាក់កូនក្នុងរទេះ ហើយរុញជុំវិញសួនច្បារ ឬឧទ្យានឲ្យបានច្រើនជុំក៏ជាការធ្វើលំហាត់ប្រាណរក្សារាងមួយដែរ។

ជឿថា ការអនុវត្តតាមបច្ចេកទេសសាមញ្ញៗទាំងនេះ អាចជួយឲ្យរាងកាយរបស់អ្នកម្តាយត្រលប់មកមានសភាពស្រស់ស្អាតដូចពីមុន។ ប៉ុន្តែរឿងសំខាន់ អ្នកម៉ាក់ត្រូវព្យាយាម ហើយដំបូងអនុវត្តត្រឹម១០នាទីបានហើយ បន្ទាប់មកបន្ថែមបន្តិចម្តងៗរហូតដល់
កន្លះម៉ោង ឬមួយម៉ោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here