ទើបតែដឹង! ទារក៣ខែដល់១ឆ្នាំ លេងប្រដាប់ក្មេងលេងចម្រុះពណ៌អាចបង្កើនការអភិវឌ្ឍកាន់តែខ្លាំង

0
1

តាមពិតមិនមែនតែការគេងតែមួយមុខនោះទេដែលអាចជំរុញដល់ការអភិវឌ្ឍរបស់ទារក សូម្បីតែការលេងប្រដាប់ក្មេងលេងដែលមានពណ៌ចម្រុះក៏អាចជួយឲ្យពួកគេមានការអភិវឌ្ឍបន្ថែមទៀតដែរ ជាពិសេសទារកចាប់ពី ៣ខែដល់១ឆ្នាំ។

តើត្រូវរៀបចំប្រដាប់ក្មេងលេងយ៉ាងដូចម្តេច?

ការចាប់ផ្តើមបង្កើនការលូតលាស់របស់កូនក្នុងឆ្នាំដំបូងនៃជីវិត គឺចាប់ផ្តើមបណ្តុះបណ្តោលសាច់ដុំធំ និងតូច។ អាវុធសម្ងាត់ក្នុងការហ្វឹកហាត់ គឺប្រដាប់ក្មេងលេងចម្រុះពណ៌ ព្រោះនៅពេលដែលឃើញ ឬលឺសំលេងចេញពីវត្ថុទាំងអស់នោះក្មេងនឹងចាប់ផ្តើមលូន ឬវារទៅលេងដោយខ្លួនឯង តែត្រូវរៀបចំកន្លែងដែលងាយស្រួលដល់ទារកលូន ឬវារ ឲ្យបានស្រួល។

តើប្រដាប់ក្មេងលេងគួរតែមានពណ៌អ្វីខ្លះ?

ពណ៌របស់ប្រដាប់ក្មេងលេងគួរតែផ្តោតទៅលើសម្លេងភ្លេងតិច ឬខ្លាំង ឬក៏ពណ៌ផ្ទុយគ្នារួមមាន ពណ៌ខៀវ ក្រហម ខ្មៅ ស…។ អ្នកជំនាញបានណែនាំថា អ្នកគួរតែផ្លាស់ប្តូរទីចម្ងាយប្រហែល ១ហ្វីតពីមុខទារក នឹងធ្វើឲ្យពួកគេចាប់អារម្មណ៍។ នៅពេលទារកចាប់អារម្មណ៍ ពួកគេនឹងញញឹម សម្លឹងមើល ងើបក្បាលឡើង ហើយខំធ្វើចលនាដូចជាលូន ឬវារ ទៅរករបស់ទាំងនោះ។ សកម្មភាពនេះហើយដែលជាលំហាត់ប្រាណសាច់ដុំ ជួយបង្កើនដល់ការអភិវឌ្ឍរាងកាយ ក៏ដូចជាភាពរីករាយរបស់ទារកផងដែរ។

តើប្រដាប់ក្មេងលេងពណ៌អ្វីដែលសមនឹងទារកចាប់ពី៣ខែ ដល់១ឆ្នាំ?

ក្មេងដែលមានអាយុចាប់ពី៣ខែ រហូតដល់១ឆ្នាំ គឺជាពេលវេលាដែលពួកគេចាប់ផ្តើមចេះលូន វារ អង្គុយ តោងឈរ ឬដើរតិចបានហើយ។ ដូច្នេះពួកគេអាចអង្គុយរើសប្រដាប់ក្មេងលេងចម្រុះពណ៌ទាំងនោះដោយខ្លួនឯង ប៉ុន្តែអ្នកត្រូវប្រយ័ត្នកុំឲ្យកូនដាច់របស់ក្មេងលេងចូលក្នុងមាត់ឲ្យសោះ ហើយក៏កុំឲ្យកូនលេងរបស់ច្រើនក្នុងពេលតែមួយដែរ ព្រោះវាអាចរារាំងដល់ដំណើរការអភិវឌ្ឍ។

ការអភិវឌ្ឍទារកមួយឆ្នាំដំបូងពិតជាសំខាន់ណាស់ ដូច្នេះអ្នកគួរតែចំណាយពេលវេលាលេងជាមួយកូនឲ្យបានច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here