អាហារ និងភេសជ្ជៈដែលធ្វើឲ្យក្មេងធំមិនទាន់ខូចធ្មេញអស់

0
1

អាហារមួយចំនួនដែលមានផ្ទុកជាតិជាតិស្ករ និងកាបូនអីដ្រាតខ្ពស់ មិនត្រឹមតែធ្វើឲ្យកុមារធាត់នោះទេ សូម្បីតែធ្មេញក៏ត្រូវប្រឈមនឹងបញ្ហាពុកលឿនផងដែរ។ កុមារដែលចូលចិត្តទទួលទានអាហារបែបនេះ អាចនាំឲ្យកើតជំងឺពុកឆ្អឹង ទឹកនោមផ្អែម នៅពេលជីវិតចុងក្រោយ។

ហេតុនេះមានបញ្ជីអាហារមួយចំនួនដែលកុមារគួរតែកាត់បន្ថយ ដើម្បីជៀសផុតពីបញ្ហាពុកធ្មេញ៖

ទឹកផ្លែឈើ៖ ទឹកផ្លែឈើកំប៉ុងមានបរិមាណជាតិស្ករច្រើន ដែលបណ្តោលឲ្យពុកធ្មេញចំពោះកុមារ។ ស្ករមានគ្រោះថ្នាក់ដល់ធ្មេញបំផុត ព្រោះបាក់តេរីត្រូវបានចិញ្ចឹមដោយជាតិស្ករ និងបណ្តោលឲ្យមានដង្កូវស៊ីធ្មេញ។ បាក់តេរីទាំងនេះក៏អាចធ្វើឲ្យអញ្ចាញធ្មេញហើម ដែលបង្កទៅជាជំងឺអញ្ចាញធ្មេញជាច្រើន។

ទំពាំងបាយជូរក្រៀម៖ ការទទួលទានទំពាំងបាយជូរក្រៀមមិនមានសុវត្ថិភាពសម្រាប់ធ្មេញរបស់កុមារនោះទេ។ វាមានផ្ទុកជាតិស្ករច្រើន ហើយអាចជាប់ស្អិតនឹងធ្មេញយ៉ាងងាយ ដែលអាចបង្កគ្រោះថ្នាក់ដល់ធ្មេញ។ យូរៗទៅបាក់តេរីដែលពឹងផ្អែកទៅលើជាតិស្ករដើម្បីរស់នៅ នឹងបំផ្លាញធ្មេញឲ្យខូចអស់។

ទឹកក្រូចសូដា៖ ការទទូលទានទឹកក្រូចសូដា អាចធ្វើឲ្យអញ្ចាញធ្មេញត្រូវលាត់ចេញពីធ្មេញ ហើយទីបំផុតវានឹងធ្វើឲ្យខូចធ្មេញ និងមានជំងឺធាត់ចំំពោះអ្នកឧស្សាហ៍ទទួលទាន។ ជាពិសេសជាតិអាស៊ីតរសប់វានឹងបំផ្លាញធ្មេញឲ្យឆាប់ពុកផុយ និងឈឺធ្មេញឥតឈប់ឈរ។

សូកូឡា៖ សូកូឡាពោរពេញទៅដោយបរិមាណជាតិស្ករច្រើន ប្រសិនបើវាស្ថិតនៅលើធ្មេញយូរប្រៀបដូចជាអ្នកត្រួសត្រាយផ្លូវសម្រាប់បាក់តេរីវិវត្តខ្លួនអញ្ចឹងដែរ។ បាក់តេរីទាំងនោះ នឹងធ្វើឲ្យធ្មេញពុក និងកើតជំងឺអញ្ចាញធ្មេញផ្សេងៗ។

ដើម្បីថែរក្សាសុខភាព ក៏ដូចជាបង្ការបញ្ហាពុកធ្មេញ កុមារគួរតែព្យាយាមកាត់បន្ថយអាហារទាំងអស់នេះ ហើយដុះធ្មេញក្រោយពេលទទួលទានអាហាររួច។ ចំណែកឯការពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្តង​ក៏អាចជួយការពារបញ្ហាធ្មេញបានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here