ការចាញ់កូន គឺជាបញ្ហាមួយដែលកើតមានឡើងចំពោះស្ត្រីមានផ្ទៃពោះស្ទើរតែគ្រប់រូប ជាពិសេសអំឡុងពេល៣ខែដំបូង ប៉ុន្តែមានស្ត្រីមានចំនួនអាចចាញ់រហូតដល់កើតក៏មានដែរ។ ដើមហេតុដែលបណ្តោលឲ្យចាញ់កូន គឺការប្រែប្រួលនៃកម្រិតអ័រម៉ូន Estjrogen និង Progesterone សូម្បីតែក្លិនមនុស្ស ឬក្លិនអាហារក៏អាចធ្វើឲ្យស្ត្រីមានផ្ទៃពោះក្អួតចង្អោរផងដែរ។
ក្លិនមួយចំនួនដែលស្ត្រីមានផ្ទៃពោះគួរតែជៀសវាង ដើម្បីកាត់បន្ថយអាការក្អួតចង្អោរ ឬចាញ់កូន គឺក្លិនដែលចេញពីផ្ទះបាយ។ អាហារផ្សេងៗដែលមានក្លិនពេញទូទឹកកក ការចម្អិនអាហារដែលមានក្លិនឈួលខ្លាំង ឬអាហារដែលមានផ្សែង អាចធ្វើឲ្យស្ត្រីមានផ្ទៃពោះងាយនឹងចង់ក្អួតចង្អោរបាន។ នេះដោយសារតែការប្រែប្រួលនៃអ័រម៉ូន ស្ថានភាពរាងកាយមិនទាន់ត្រៀមខ្លួនរួចរាល់ ហើយទោះក្លិនល្អក៏មិនទាន់អាចទទួលយកបានដែរ។ ដូច្នេះស្ត្រីមានផ្ទៃពោះគួរប្រយ័ត្ននៅពេលដើរចូលទៅក្នុងផ្ទះបាយ ព្រោះអ្នកអាចចាញ់ក្លិនដែលធ្វើឲ្យចង់ក្អួតចង្អោរភ្លាមៗ។
ក្រៅពីប្រយ័ត្នពេលចូលទៅក្នុងផ្ទះបាយហើយ ដើម្បីកាត់បន្ថយអាការចង់ក្អួតចង្អោរដោយសារតែក្លិន អ្នកអាចទទួលទានតែខ្ញីក្តៅឧណ្ឌៗមួយពែងជារៀងរាល់ព្រឹក។
ទោះជាយ៉ាងណាងការចាញ់ក្លិនធ្វើឲ្យក្អួតចង្អោរនេះ កើតឡើងចំពោះស្ត្រីមានផ្ទៃពោះមួយចំនួនតែប៉ុណ្ណោះ មិនមែនកើតគ្រប់គ្នានោះទេ៕