ទារកកើតមិនគ្រប់ខែ អាចប្រឈមនឹងហានិភ័យទាំងប៉ុន្មានចំណុចនេះ

0
1

ជាធម្មតាទារកកើតមិនគ្រប់ខែ ត្រូវចំណាយពេលច្រើនក្នុងការថែទាំ ទំរាំតែមានសុខភាពមាំមួនដូចក្មេងដែលកើតគ្រប់ខែ។ ប៉ុន្តែទារកកើតមិនគ្រប់ខែ អាចប្រឈមនឹងបញ្ហាដ៏គួរឲ្យព្រួយបារម្ភជាច្រើនដូចជា បញ្ហាដង្ហើម ដោយសារតែសួតមិនទាន់អភិវឌ្ឍបានពេញលេញ ដែលទាមទារឲ្យផ្តល់អុកស៊ីសែនបន្ថែម។

លើសពីនេះទារកកើតមិនគ្រប់ខែ អាចប្រឈមនឹងហានិភ័យមួយចំនួនទៀត៖

១.អាចខ្វះសីរាង្គណាមួយ

២.ខួរក្បាលរបស់ទារក ឬភាពវៃឆ្លាតមិនទាន់បានវិវត្តពេញលេញ

៣.សីតុណ្ហភាពក្នុងរាងកាយទាប

៤.អាចបណ្តោលឲ្យទារកកើតជំងឺខាន់លឿង

៥.ទារកអាចងាយនឹងឈ្លក់ដោយសារតែពិបាកក្នុងការបំបៅដោះម្តាយ

៦.ប្រព័ន្ធភាពស៊ាំខ្សោយ ធ្វើឲ្យទារកងាយនឹងឆ្លងជំងឺផ្សេងៗ

ដូច្នេះការពិនិត្យសុខភាពទៀងទាត់ ពិតជាមានសារៈសំខាន់ណាស់ ព្រោះអ្នកអាចរកឃើញបញ្ហាជាមុន។ ត្រូវចាំថា នៅពេលទៅពិនិត្យសុខភាពម្តងៗ អ្នកត្រូវសួរនាំគ្រូពេទ្យឲ្យបានច្រើនតាមអ្វីដែលអ្នកចង់ដឹង ព្រោះបច្ចុប្បន្នេះផ្នែកវេជ្ជសាស្ត្រមានភាពរីកចម្រើនខ្លាំង ដែលអាចជួយឲ្យកូនរបស់អ្នកធំឡើងក្លាយជាក្មេងមានសុខភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here