កូនសុបិន្តអាក្រក់ស្ទើររាល់យប់ គួរជួយបែបណា?

0
1

សុបិន្តអាក្រក់ អាចបណ្តោលឲ្យកុមារមានអាកាប្បកិរិយាខុសធម្មតា ប្រសិនបើឪពុកម្តាយមិនយកចិត្តទុកដាក់។ នៅពេលដែលកុមារភ្ញាក់ស្រែកដោយសារតែសុបិន្តអាក្រក់ ពួកគេអាចនឹងពិបាកគេងម្តងទៀត។

ក្មេងខ្លះអាចនៅចាំពីសុបិន្តអាក្រក់ តែក្មេងខ្លះទៀតមិនចង់ចាំនោះទេដោយសារតែភាពភ័យខ្លាច។ ដូច្នេះក្នុងនាមជាឪពុកម្តាយត្រូវពន្យល់កូនឲ្យដឹងថា ទាំងនោះមិនមែនជាការពិតទេ។

តើធ្វើដូចម្តេចទើបអាចបញ្ឈប់សុបិន្តអាក្រក់របស់កុមារបាន? ប្រសិនបើកូនរបស់អ្នកនៅតែសុបិន្តអាក្រក់រាល់យប់ សូមនាំកូនទៅជួបគ្រូពេទ្យផ្នែកចិត្តសាស្ត្រដើម្បីធ្វើរោគវិនិច្ឆ័យ។ ប៉ុន្តែមុននឹងធ្វើបែបនេះ សូមសាកល្បងជំហ៊ានខាងក្រោមសិនទៅ៖

និយាយលួងលោម

ប្រសិនបើកូនរបស់អ្នកនិយាយថា វាជាសុបិន្តអាក្រក់ម្តងម្កាល អ្នកមិនចាំបាច់ព្រួយបារម្ភច្រើនពេកនោះទេ អ្នកអាចនិយាយលួងលោមពួកគេ ឬឲ្យពួកគេគេងជាមួយអ្នក។

ពន្យល់ការពិត

ប្រសិនបើអ្នកសង្កេតឃើញកូនមានអាការថប់បារម្ភ ចូរព្យាយាមពន្យល់គាត់ថា អ្វីៗនឹងមិនអីទេ ហើយរូបភាពដែលកូនឃើញក្នុងការសុបិន្តគ្រាន់តែជារូបភាពស្រមើលស្រមៃតែប៉ុណ្ណោះ វាគ្មាននៅលើលោកនេះទេ។ មិនតែប៉ុណ្ណោះសូមព្យាយាមចំណាយពេលនៅជាមួយពួកគេឲ្យយូរបន្តិច ដើម្បីធ្វើឲ្យពួកគេមានសុវត្ថិភាពផ្លូវចិត្ត។

ផ្លាស់ប្តូរកន្លែងគេង

ការផ្លាស់ប្តូរកន្លែងគេង ក៏ជាវិធីដែលជួយឲ្យកូនមានអារម្មណ៍លែងខ្លាចដូចមុនដែរ។ ពេលខ្លះអ្នកគួរតែបញ្ចូនកូនទៅគេងជាមួយសាច់ញាតិផ្សេងទៀត ដើម្បីឲ្យគាត់អាចភ្លេចអំពីសុបិន្តអាក្រក់ ហើយមានអារម្មណ៍លែងផិតភ័យត្រលប់មកធម្មតាវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here