តើអ្នកម្តាយទាំងអស់ជឿទេថា ក្នុងអំឡុងពេលដែលយើងកំពុងមានគភ៌នោះ យើងអាចបង្កើនវិវឌ្ឍនាការផ្នែកការរៀនយល់ដឹង ឬ IQ (Intelligence Quotient) និង EQ (Emotional Quotient) របស់កូនតូចបានដោយមិនចាំបាច់រង់ចាំឱ្យគេប្រសូតចេញមកសិននោះឡើយ។ វិធីប្រតិបត្តិមានដូចតទៅ ៖
អ្នកម្តាយមានគភ៌ដ៏សែនមានអារម្មណ៍ល្អ
ក្នុងអំឡុងពេលដែលអ្នកម្តាយតាំងគភ៌នោះ អ័រម៉ូននឹងពុះកញ្ជ្រោល និងប្រែប្រួលជានិច្ច តាមក្បួនតម្រាបាននិយាយថា ស្ត្រីពេលមានផ្ទៃពោះគួរឱ្យខ្លាចខ្លាំងណាស់ តែសូមអ្នកម្តាយមានគភ៌កុំភ្លេចថា ទោះជាអ្នកម្តាយស្ថិតនៅក្នុងអារម្មណ៍បែបណាក៏ដោយ ក៏មានផលប៉ះពាល់ និងបញ្ជូនទៅដល់កូននៅក្នុងគភ៌ដោយត្រង់ជានិច្ច រឹតតែតានតឹងធុញថប់ខ្លាំង រាងកាយនឹងរឹតតែបញ្ចេញសារធាតុ អាឌ្រីណាលីនច្រើន ធ្វើឱ្យពេលប្រសូតចេញមក កូននឹងមានភាពប្រថុយប្រថានខ្ពស់ក្នុងការក្លាយជាក្មេងឆាប់ខឹងមួម៉ៅ និងមានវិវឌ្ឍនាការយឺតជាងក្មេងក្នុងវ័យស្របាលគ្នា។
អ្នកម្តាយមានគភ៌ត្រូវញ៉ាំឱ្យកើតប្រយោជន៍
អំឡុងពេលមានគភ៌ អ្នកម្តាយច្រើនតែញ៉ាំច្រើនជាពិសេស ព្រោះត្រូវបញ្ជូនតាមរយៈសារធាតុអាហារផ្សេងៗនោះទៅឱ្យកូនតូចដែលនៅក្នុងផ្ទៃ ហើយ តើវានឹងប្រសើរជាងទេ បើសិនជាសារធាតុអាហារដែលយើងបញ្ជូនទៅឱ្យគេនោះជាសារធាតុអាហារដែលមានប្រយោជន៍ និងចាំបាច់ដល់រាងកាយរបស់គេនោះ?
កម្រើករាងកាយជាប្រចាំ
អ្នកម្តាយអាចមិនចាំបាច់ដល់ថ្នាក់ចូលក្លឹបដើម្បីធ្វើការហាត់ប្រាណនោះទេ តែអាចប្តូរមកជាកម្រើកខ្លួនធ្វើចលនាថ្នមៗជំនួសវិញ ដូចជា រត់ត្រឹកៗ យោលដៃទៅមក ឬធ្វើតាមលំហាត់ប្រាណសម្រាប់ស្ត្រីមានគភ៌ ព្រោះគ្រប់ពេលដែលអ្នកម្តាយធ្វើចលនារាងកាយ កូនតូចក៏ធ្វើចលនាតាមអ្នកម្តាយដែរធ្វើឱ្យរាងកាយរបស់គេរឹងប៉ឹងមាំមួនទោះជានៅក្នុងផ្ទៃក៏ដោយ។
និយាយជាមួយកូនក្នុងផ្ទៃឱ្យបានច្រើន
ការជជែកនិយាយជាមួយកូនតូចដែលនៅក្នុងផ្ទៃក្រៅពីនឹងជួយអភិវឌ្ឍប្រព័ន្ធប្រសាទផ្នែកការស្តាប់ហើយ នៅជួយជំរុញប្រព័ន្ធប្រសាទក្នុងផ្នែកនៃការទទួលដឹងខាងអារម្មណ៍ដល់កូនទៀតផង ដូច្នេះហើយទើបអ្នកម្តាយត្រូវឧស្សាហ៍ស្ទាបអង្អែលពោះខ្លួនឯងព្រមទាំងនិយាយជាមួយគេឱ្យបានញឹកញាប់ និងគួរនិយាយតែរឿងល្អៗ ពិរោះៗស្តាប់ មិនមែនយកតែរឿងពិបាកៗមកនិយាយឱ្យកូនស្តាប់នោះទេ ព្រោះកូនអាចនឹងមានអារម្មពិបាកចិត្តទៅតាមនោះដែរ។
ហ្វឹកហាត់ការមើលឃើញ និងអភិវឌ្ឍប្រព័ន្ធប្រសាទ
អ្នកម្តាយមានគភ៌អាចជំរុញការមើលឃើញរបស់ទារកក្នុងគភ៌បាននៅពេលគភ៌មានអាយុ 7 ខែឡើងទៅ ដោយការចេញដើរទៅទទួលយកពន្លឺថ្ងៃស្រទន់ៗនៅពេលព្រឹក ឬពេលល្ងាច ព្រោះទារកអាចតបស្នងនឹងពន្លឺព្រះអាទិត្យបានដោយការព្រិចភ្នែក។ ការឱ្យពន្លឺថ្ងៃចាំងចំគភ៌នឹងជួយឱ្យកោសិកាខួរក្បាល និងប្រព័ន្ធប្រសាទផ្នែកចាប់រូបភាព និងការមើលឃើញបានទទួលការអភិវឌ្ឍន៍កាន់តែល្អឡើង។
ស្តាប់បទភ្លេង
ការស្តាប់បទភ្លេងខណៈមានគភ៌ មិនចាំបាច់ជាបទភ្លេងដែលប្រគំជាពួកនោះទេ ចូរសង្កត់ធ្ងន់លើបទភ្លេងដែលអ្នកម្តាយចូលចិត្តប្រសើរជាង ព្រោះនៅពេលដែលអ្នកម្តាយចូលចិត្ត កូនតូចនៅក្នុងផ្ទៃក៏មានអារម្មណ៍ទៅតាមនោះដែរ។ ការស្តាប់បទភ្លេងនឹងជួយជំរុញសរសៃប្រសាទ