កុមារមួយចំនួនដែលខ្វះដំណេក អាចបរាជ័យក្នុងការសិក្សា ហើយខ្លះទៀតក៏អាចប្រទះនឹងស្ថានភាពសុខភាពមិនល្អផងដែរ។ វាចាំបាច់ក្នុងការតាមដានទម្លាប់នៃការគេងរបស់កូនក្នុងវ័យកុមារភាព។
ជាទូទៅកុមារត្រូវការគេងច្រើន ហេតុនេះការបង្កើតទម្លាប់គេងរបស់កូនបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ក្នុងការថែរក្សាសុខភាពពួកគេឲ្យមាំមួន។
ប្រសិនបើកូនរបស់អ្នកគេងលក់ស្រួល បញ្ហាពាក់ណ្តោលរបស់អ្នកនឹងត្រូវបានដោះស្រាយ ព្រោះអ្នកក៏អាចគេងស្កប់ស្កល់ខ្លះផងដែរ។ ប្រសិនបើអ្នកបណ្តុះទម្លាប់ការគេងបានល្អសម្រាប់កូនតាំងពីតូច វានឹងអាចជួយឲ្យពួកគេមានសុខភាពល្អនៅពេលធំឡើង។
ឥឡូវនេះ BabyAndMom នឹងធ្វើការបង្ហាញពីវិធីមួយចំនួននៃការបណ្តុះទម្លាប់នៃការគេងរបស់កូនឲ្យមានផាសុខភាព៖
រក្សាកាលវិភាគដែលសមស្រប
វិធីល្អបំផុតដើម្បីរក្សាភាពស្ថេរភាពទម្លាប់នៃការគេង គឺត្រូវធ្វើឲ្យកូនរបស់អ្នកគេងលក់ក្នុងពេលតែមួយជារៀងរាល់ថ្ងៃ។
កុំឲ្យកូនរបស់អ្នកគេងយូរពេកនៅពេលថ្ងៃ
កូនរបស់អ្នកអាចគេងលក់លឿន ប្រសិនបើពួកគេមិនត្រូវបានអនុញ្ញាតឲ្យគេច្រើននៅពេលថ្ងៃ។ ទោះបីជាការគេងធ្វើឲ្យមានសុខភាពល្អក៏ដោយ ប៉ុន្តែប្រសិនបើការគេងថ្ងៃយូរជាង ២០នាទី កូនរបស់អ្នកអាចនឹងមិនងងុយគេងនៅពេលយប់។
ការសម្រាកលំហែ
ការបណ្តះទម្លាប់នៃការគេង វាអាចរួមបញ្ចូលទាំងសកម្មភាពដូចជា ការងូតទឹក អានសៀវភៅ ឬសូម្បីតែការស្តាប់តន្ត្រី។ ទាំងនេះអាចធ្វើឲ្យកូនរបស់អ្នកគេងលក់ទាន់ពេល។
ជ្រើសគ្រែដែលមានផាសុខភាព
ប្រសិនបើស្ថានភាពនៃគ្រែគេងមានផាសុខភាព វានឹងកាន់តែងាយសម្រាប់កូនរបស់អ្នកគេងបានលក់ស្រួលដោយគ្មានបញ្ហា។
ទោះបីជាទាំងនេះគ្រាន់តែជាគន្លឹះសាមញ្ញៗក៏ពិតមែន ប៉ុន្តែវាអាចជួយបណ្តុះទម្លាប់ការគេងរបស់កូនអ្នកបានយ៉ាងល្អ៕