ការងារ​មួយចំនួន​ស្វាមី​ត្រូវធ្វើ ដើម្បី​សម្រាល​ភាពឈឺចាប់​របស់​ភរិយា​ពេល​ឆ្លងទន្លេ

0
1

ក្នុងអំឡុងពេល​ឆ្លងទន្លេ ស្វាមី​ភាគច្រើន​មាន​អារម្មណ៍​ថា មិនអាច​ជួយ​អ្វី​ដល់​ភរិយា​បាន​នោះទេ ក្រៅពី​នៅក្បែរ​ឲ្យ​កម្លាំងចិត្ត។ ប៉ុន្តែ​ប្រសិនបើ​អ្នក ដឹង​រឿង​ត្រឹមត្រូវ​មួយចំនួន​ដែល​ត្រូវធ្វើ វា​អាច​កាត់បន្ថយ​ភាពឈឺចាប់​ភរិយា​របស់​អ្នក​បាន​ពេល​ឆ្លងទន្លេ។

១.ម៉ាស្សា​មុខ​របស់​នាង ដើម្បី​ជួយ​បញ្ចេញ​ភាព​តឹង និង​មាន​អារម្មណ៍​ស្ងប់​ស្ងា​ត។

២.រំលឹក​ឲ្យ​នាង​ទៅ​បន្ទប់​ទឹកជា​ទៀងទាត់​រាល់​ម៉ោង ព្រោះ​ថ្លោ​ក​នោម​ពេញ​មិន​ត្រឹមតែ​មិន​ស្រួល​ក្នុង​ខ្លួន​នោះទេ វា​អាច​បង្អាក់​ដល់​ការឆ្លង​ទន្លេ​ថែមទៀត។

៣.ព្យាយាម​ស្អំ​ទឹកកក នៅ​លើក និង​មុខ របស់​នាង។ សូម្បីតែ​លាង​សម្អាត​ផ្ទៃមុខ​របស់​នាង ក៏​អាចជួយ​ឲ្យ​នាង​មាន​អារម្មណ៍ល្អ នៅពេល​ជួប​ការលំបាក​ផងដែរ។

៤.លើកទឹកចិត្ត​ឲ្យ​នាង ផឹក​សារធាតុ​រាវ និង​ញ៉ាំ​អាហារ​ដែលមាន​ផាសុខភាព ដើម្បី​សម្រាល​ទុក្ខលំបាក់​ពេល​ឆ្លងទន្លេ។ ការ​ញ៉ាំ និង​ផឹក​សារធាតុ​រាវ​បាន​គ្រប់គ្រាន់ អាចជួយ​ស្តារ​ថាមពល​ឡើងវិញ ក្រោយពេល​ឆ្លងទន្លេ​រួច។

៥.ប្រសិនបើ​នាង​ឈឺ​ខ្នង អ្នក​ត្រូវ​ប្រើ​ដៃ​ឈ្លីស្រាលៗឲ្យ​បាន១៥នាទី វា​នឹង​ជួយ​បំបាត់​ភាពឈឺចាប់​ផងដែរ។

៦.ព្យាយាម​ឲ្យ​នាង​ងូតទឹក​ផ្កាឈូក ឬ​ត្រាំ​ទឹក​ក្នុង​អាង ព្រោះ​វា​អាចជួយ​បំបាត់​ភាពឈឺចាប់​បាន​គ្រប់​ប្រភេទ។

៧.ប្រើ​បាយ​ក្តៅ ឬ​ឧបករណ៍​ច្រក​ទឹក​ក្តៅ មក​ស្អំ​ត្រង់​ខ្នង​ផ្នែក​ខាងក្រោម ក៏​ជា​វិធីសាស្ត្រ​មួយ​ក្នុងការ​បំបាត់​ការឈឺចាប់​ផងដែរ។

ប្រសិនបើ​អ្នកអនុវត្ត​វិធិ​សាស្ត្រ​ដូចដែល​បង្ហាញ​ពី​ខាងលើនេះ​បាន ភរិយា​របស់​អ្នក​ច្បាស់​ជាមាន​អារម្មណ៍​មិនសូវ​ឈឺចាប់​ឡើយ​ពេល​ឆ្លងទន្លេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here