មិននឹកស្មានសោះ! កើតទឹកនោមផ្អែមពេលមានផ្ទៃពោះជះឥទ្ធិពលខ្លាំងរហូតដល់ទារកអាចស្លាប់បាន

0
1

បច្ចុប្បន្ននេះ ជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះកំពុងតែកើតឡើងជាខ្លាំង ហើយស្ត្រីភាគច្រើនមិនបានដឹងខ្លួនឡើយ។ អ្នកជំនាញបានបង្ហាញថា ជំងឺទឹកនោមផ្អែមដែលកើតមានអំឡុងពេលមានផ្ទៃពោះ ៨០ភាគរយ មិនបានបង្ហាញរោគសញ្ញានោះទេ។

ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ កើតឡើងដោយសារតែទារកផ្ទាល់បានបញ្ចេញសារធាតុម្យ៉ាងដូចជាទៅនឹងអ័រម៉ូន ដែលអាចរារាំងដល់ការផលិតអាំងស៊ីលីនក្នុងលំពែង។ ទីបំផុតលំពែងមិនអាចស្រូបយកជាតិស្ករក្នុងឈាមនោះទេ ហើយជាតិស្ករក្នុងឈាមនឹងកើនឡើងជាលំដាប់។ រយៈពេលដែលរងគ្រោះបំផុត គឺនៅចន្លោះសប្តាហ៍ទី ២៤ទៅ ២៨នៃការមានផ្ទៃពោះ។

មនុស្សធាត់ដែលមានសមាជិកគ្រួសារដូចជា ឪពុកម្តាយ បងប្អូនដែលមានជំងឺទឹកនោមផ្អែម មនុស្សស្រីដែលមានដុំគីសក្នុងស្បូន… មានហានិភ័យប្រឈមនឹងជំងឺទឹកនោមផ្អែមខ្ពស់ណាស់។ ហេតុនេះពួកគេត្រូវធ្វើការតាមដានសុខភាពឲ្យបានទៀងទាត់ មុននឹងមានផ្ទៃពោះ។

ចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ទំនងជាមានផលវិបាកជាងស្ត្រីធម្មតាដូចជា ជំងឺរំលាយអាហារ ជំងឺទឹកនោម ជំងឺសរសៃប្រសាទ ខូចភ្នែក ខូចសរសៃឈាម។ មិនតែប៉ុណ្ណោះក្នុងពេលសម្រាលអាចមានការហូរឈាមច្រើន ឬតម្រូវឲ្យបានការវះកាត់សម្រាល… ហើយអាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែមសម្រាប់ការមានផ្ទៃពោះលើកក្រោយ (ជាមួយអត្រា៣០ទៅ ៦៩ភាគរយក្នុងការមានផ្ទៃពោះបន្ទាប់)។

លើសពីនេះ ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការវិវឌ្ឍរបស់ទារក ហានិភ័យរលូត កូនកើតមិនគ្រប់ខែ ពិការភាពពីកំណើត(ជាមួយអត្រា ៨ទៅ១៣ភាគរយ ខ្ពស់ជាងក្រុមដែលគ្មានជំងឺទឹកនោមផ្អែម ២ទៅ៤ដង) ការកើនឡើងបញ្ហាផ្លូវដង្ហើម កើតជំងឺខាន់លឿងចំពោះទារកទើបនឹងកើត ខូចខាតដល់ប្រព័ន្ធសរសៃប្រសាទ បេះដូង ឆ្អឹង តម្រងនោម ជាតិស្ករក្នុងឈាមចុះខ្សោយ ជាពិសេសសអត្រាមរណភាពទារកមានដល់ ២០ទៅ ៣០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here