មូលហេតុដែលធ្វើឲ្យកូនរបស់អ្នកដុះពន្លកធ្មេញលឿនជាងក្មេងដទៃ

0
1

ជាទូទៅទារកចាប់ផ្តើមដុះពន្លកធ្មេញជាលើកដំបូងនៅអាយុ ៦ទៅ ៨ខែ។ ប៉ុន្តែករណីខ្លះទារកអាចដុះធ្មេញមុនពេលកំណត់ តើមកពីហេតុអ្វីទៅ?

គ្រោងឆ្អឹងរបស់ទារកមានការលូតលាស់លឿន ត្រូវបានគេចាត់ទុកជារឿងធម្មតា ហើយធ្មេញរបស់ទារកដុះមុនពេលកំណត់ គឺបណ្តោលមកពីកត្តាធំៗ៣ចំណុច។

១.ហ្សែន៖ ប្រសិនបើប្រវត្តគ្រួសាររបស់ទារក ធ្លាប់មាននរណាម្នាក់ដុះពន្លកធ្មេញដំបូងលឿន នោះទារកក៏អាចឆាប់ដុះពន្លកធ្មេញលឿនដូចគ្នាដែរ។

២.ការថែទាំរបស់អ្នកម្តាយ៖ ក្នុងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះ ប្រសិនបើអ្នកម្តាយទទួលទានជាតិកាល់ស្យូម និងវីតាមីន D ច្រើន នោះកូនរបស់ពួកគេនឹងឆាប់ដុះពន្លកធ្មេញលឿន។ សូម្បីតែការនិយាយ ក៏ពួកគេចាប់ចេះជាងក្មេងដទៃដែរ។

៣.គម្គាលរវាងអញ្ចាញ និងធ្មេញ៖ ប្រសិនបើអញ្ជាញធ្មេញរបស់ទារកនៅគៀកជាប់នឹងឬសធ្មេញខ្លាំងពេក ពន្លកធ្មេញរបស់ទារក៏ឆាប់លេចឡើងដោយធម្មជាតិផងដែរ។

ដូច្នេះការដុះពន្លកធ្មេញលឿន គ្មានផលប៉ះពាល់ដល់សុខភាពដែលឪពុកម្តាយទាំងឡាយត្រូវព្រួយបារម្ភឡើយ។ ប៉ុន្តែអ្នកត្រូវព្យាយាមថែរក្សាធ្មេញទារកឲ្យបានល្អ តាមរយៈការធ្វើអនាម័យឲ្យបានទៀងទាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here