ជំងឺកែកជើង (clubfoot) គឺជាជំងឺមួយដែលតែងតែកើតមានចំពោះទារកទើបនឹងកើត។ លក្ខណៈសំគាល់របស់វា គឺជើងរមួលចូលគ្នា បង្កឲ្យឆ្អឹងប្រអប់ជើងទារករលូតលាស់ខុសប្រក្រតី ហើយប៉ះពាល់ដល់ការដើរ។ ការខូចទ្រង់ទ្រាយជើងរបស់ទារក អាចកើតមានឡើងតែម្ខាង ឬទាំងសងខាង។
ជំងឺកែកជើង ត្រូវបានគេរកឃើញថាកើតឡើងដោយសារតែមូលហេតុសំខាន់ៗ ២យ៉ាង គឺ ទារកត្រូវបានសង្កត់ជាប់ជាមួយនឹងជំញ្ជាំងស្បូន និងមានបញ្ហាប្រព័ន្ធប្រសាទ។
ក្រៅពីនេះឪពុកម្តាយ ក៏រួមចំណែកធ្វើឲ្យទារកើតជំងឺកែកជើងដែរ ប្រសិនបើឪពុកជក់បារី ហើយអ្នកម្តាយផឹកស្រា អំឡុងពេលមានផ្ទៃពោះ។ ទម្លាប់អាក្រក់ទាំងនេះនឹងធ្វើឲ្យមានទឹកភ្លោះតិច ហើយទារកស្ថិតក្នុងទីតាំងចង្អៀត រងនូវសម្ពាធជានិច្ច។ ទីបំផុតពួកគេនឹងទទួលរងនូវជំងឺសសរៃប្រសាទ ដូចជាជំងឺសរសៃប្រសាទតាមរយៈរូបរាងនៃឆ្អឹង។ ប្រសិនបើមានរោគសញ្ញាមិនប្រក្រតីណាមួយត្រូវបានរកឃើញ ការវះកាត់សរសៃពួរអាចត្រូវបានទាមទារ។ ការផ្លាស់ប្តូរសរសៃពួរដើម្បីឲ្យជើងត្រលប់មកធម្មតាវិញ តែត្រូវអនុវត្តភ្លាមៗក្រោយពេលសម្រាល មិនត្រូវទុករហូតទាល់តែទារកធំឡើយ។
ទោះជាយ៉ាងណាវិធីសាស្ត្របង្ការដែលល្អបំផុត គឺត្រូវពិនិត្យការមានផ្ទៃពោះឲ្យបាទៀងទាត់ និងថែរក្សាខ្លួនឲ្យបានល្អជានិច្ចមុនពេលសម្រាលនៅ៕