អំឡុងពេលតាំងគភ៌ អ្នកម្តាយគួរតែយកចិត្តទុកដាក់ទៅលើរឿងមួយចំនួន ដើម្បីធានាសុវត្ថិភាពទាំងខ្លួនឯង និងកូនក្នុងផ្ទៃ។ មិនថាការធ្វើសកម្មភាព ឬការទទួលទានអាហារនោះទេ សុទ្ធតែអាចនាំផលល្អ និងអាក្រក់ដល់សុខភាពបាន ដូច្នេះអ្នកម្តាយមិនត្រូវធ្វេសប្រហែសឡើយ។
សកម្មភាពដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់
អំឡុងពេលមានផ្ទៃពោះ អ្នកម្តាយគួរតែរក្សាសកម្មភាពជានិច្ច ដូចជាការដើរ ឬរត់យឺតៗ… វានឹងជួយឲ្យអ្នក និងកូនមានសុខភាពល្អ។
ក្នុងរយៈពេល ៣ខែដំបូងនៃការមានផ្ទៃពោះ អ្នកគួរតែគ្រប់គ្រងទំនាក់ទំនងរួមភេទឲ្យបាន។ ព្រោះដំណាក់កាលនេះទារកមិនទាន់មានស្ថេរភាពនៅឡើយ ជាពិសេសអ្នកម្តាយដែលធ្លាប់រលូតកូន និងមានសុខភាពទនខ្សោយ។ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ ដើម្បីទទួលបានដំបូលន្មានល្អៗ។
អ្នកម្តាយគួរធ្វើលំហាត់ប្រាណយូហ្គា ដើម្បីបន្ធូរអារម្មណ៍ ព្រោះដំណាក់កាលនីមួយៗនៃការមានផ្ទៃពោះគួរតែមានការធ្វើលំហាត់ប្រានដែលសមស្រប។
ចំពោះម្សៅ ឬគ្រឿងសំអាងដែលមានប្រភពមិនច្បាស់លាស់ មិនគួរប្រើប្រាស់នោះទេ។ ប្រសិនបើអ្នកចង់ថែស្បែក គួរតែប្រើផលិតផលធម្មជាតិ និងមានប្រភពច្បាស់លាស់។
លើសពីនេះនៅពេលអ្នកម្តាយអង្គុយ ឈរ ឬយួរកាបូប ត្រូវធ្វើយឺតៗ និងថ្នមៗ ព្រោះវាអាចប៉ះពាល់ដល់ចរន្តឈាម។
អាហារដែលអ្នកម្តាយត្រូវតែយកចិត្តទុកដាក់
ការផ្តល់អាហាររូបត្ថម្ភគ្រប់គ្រាន់ គឺមានសារៈសំខាន់ណាស់ ចំពោះការអភិវឌ្ឍទារក ទាំងរូបរាងកាយ និងបញ្ញា។ ទោះជាយ៉ាងណា មានអាហារមួយចំនួនដែលអ្នកម្តាយគួរញ៉ាំ និងមិនគួរញ៉ាំ។
អាហារមួយចំនួនអាចបណ្តោលឲ្យមានការកន្ត្រាក់នៃស្បូន នេះជាមូលហេតុដែលនាំឲ្យមានដំណើរការខុសប្រក្រតី ជាពិសេសអំឡុងពេល ៣ខែដំបូងនៃការមានផ្ទៃពោះ។
ប្រភេទបន្លែគ្រប់ប្រភេទដែលអ្នកត្រូវការដូចជា ស្ពៃខ្មៅ ស្លឹកម្រុំ ភ្លៅកង្កែប ល្ហុងទុំ… ជារបបអាហារដែលសមស្របបំផុត។
សាច់សត្វគ្រប់ប្រភេទ សុទ្ធតែមានផ្ទុកប្រូតេអ៊ីន វីតាមីន ដែលទារកក្នុងផ្ទៃត្រូវការ ប៉ុន្តែមុននឹងទទួលទានអ្នកត្រូវចម្អិនឲ្យបានឆ្អិនល្អ និងទទួលទានឲ្យបានសមស្រប កុំហួសហេតុពេក។
ចំពោះអាហារកែច្នៃ ដូចជាទឹកជ្រលក់ ឬសាច់ក្រក ប្រសិនបើអ្នកម្តាយញ៉ាំញឹកញាប់ពេក វានឹងបង្កឲ្យមានផលប៉ះពាល់។ ម្តាយនឹងមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ ដូច្នេះវាងាយបង្កការខូចខាតមួយចំនួនដល់ទារក។
ប្រភេទត្រីដែលសម្បូរជាតិដែក កាល់ស្យូម ឬអូមេហ្គា៣ អ្នកម្តាយគួរតែទទួលទានឲ្យបានច្រើន។ ក៏ប៉ុន្តែត្រីដែលសម្បូរជាតិបារតខ្ពស់ កុំទទួលទានឲ្យសោះ វាអាចបង្កផលប៉ះពាល់ដល់សុខភាពម្តាយ និងទារក៕